សន្តិសុខ

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់​និងគ្រឿងញៀន​​ទៅ​តុលាការ​

បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២១​ខែមីនា​​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​ជូ​ញ​ដូរ​គ្រឿង​ញឿ​ន​ក្នុងនោះ​មាន​ម្នាក់​ចាប់ខ្លួន​តាម​ដីកា​តុលាការ​។​
​លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ករណី​ទី​១​ជនសង្ស័យ​ឈ្មោះ​កេ​យ​ថា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។​ជននេះ​ត្រូវ​ចាប់ខ្លួនបាន​កាលពី​ព្រឹកថ្ងៃទី​២១​ខែមីនា​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​ឃុំ​តាម​ដីកា​ចៅក្រម​ស៊ើប​សូរ​សា​ពីបទ​ជួញដូរ​គ្រឿងញៀន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៩​។​

លោក​បន្តថា​ករណី​ទី​២​ជនសង្ស័យ​ឈ្មោះ​សៅ​គៀ​ភេទ​ប្រុ​អាយុ​២៨​ឆ្នាំ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុម​៣​ភូមិ​ល្បា​ល​ថ្នល់​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ថក​ហូត​បាន​ថ្នាំម៉ា​ទឹក​កល​២​ថង់​ទម្ងន់​០,៥២​ក្រាម​ទូរស័ព្ទដៃ​៣​គ្រឿង​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​បាត់ដំបង​1A1795​ដែកកេះ​២​និង​កញ្ចប់​បារី​សម្រាប់​ទុក​ថ្នាំញៀន​១​។​
​ករណី​ទី​៣​ជនសង្ស័យ​ឈ្មោះ​ស្វាយ​លី​ម៉េង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​។​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ថង់​ទម្ងន់​០,៣៦​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា​ដឹក​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *