សន្តិសុខ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​លឿន​ទៅបុក​រថយន្ត​ផ្លោង​បោក​ក្បាល​និង​បង្គោល​ភ្លើង​ស្លាប់​

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជិះ​ម៉ូតូ​ធុន​ធំ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​រថយន្ត​លុ​ច្ស​ស៊ី​ស​កំពុង​ឆ្លងផ្លូវ​ផ្លោង​រំលង​រថយន្ត​បោក​ក្បាល​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវស្លាប់​ភ្លាមៗ​។​ករណីនេះ​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​គល់ស្ពាន​៧​មករាក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកកាលពី​យប់​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ​អ៊ូ​វាសនា​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​អាស័យដ្ឋាន​ផ្លូវ​លេខ​១​ភូមិ​១៥​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ជន​រងគ្រោះ​មាន​ស្ពាយ​កាតា​ប​មួយ​។​ក្នុងនោះ​មាន​លុយ​ចំនួន​៣០២​ដុល្លារ​និង​លុយ​ខ្មែរ​ប្រហែល​២០​ម៉ឺន​រៀល​និង​កាត​ផ្សេងៗ​មួយចំនួនទៀត​។​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ម៉ាក​XR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GQ.1334​។​បុក​រថយន្ត​លុ​ច្ស​ស៊ី​ស​RX300​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI.6087​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *