សន្តិសុខ សេដ្ឋកិច្ច

អាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង​

ស្ទឹងត្រែង​:​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ​ខុសច្បាប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បង្ក្រាបបាន​ព្រមទាំង​ឃាត់​មនុស្ស​នឹង​យក​ទាំង​វត្ថុតាង​ទៅកាន់​កន្លែង​សមត្ថកិច្ច​។​ករណី​ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់ចំណុច​មុខ​ចម្ការចេក​ស្ថិតក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​កាលពី​ល្ងាច ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​។​

លោក​លី​មីណា​អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ទើបនឹង​ចូលកាន់​មុខតំណែង​ស្រុក​បង្កើត​ថ្មី​បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ពណ៌​សរ​គ្មាន​ស្លាក​លេខ ដឹកឈើ​ខាងលើ​ចេញពីរ​ស្រុក​សៀម​ប៉ាង គោលដៅ​ចូលមក​កាន់​ក្រុង​ស្ទឹងត្រែង​ដោយ​ឆ្លងកាត់​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជូ​យ​របស់លោក​។​

​ក្រោយពី​មានការ​ផ្តល់ព័ត៌មាន​លោក​លោក​បាន​បញ្ជា​លោក​ហេង​ណាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ដឹកនាំ​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ភ្លាមៗ​ដល់​គោលដៅ​ទើប​ឈានដល់​បង្ក្រាបបាន​ទាំង​មនុស្ស​ម្នាក់ រថយន្ត​នឹង​ឈើ​សុ​ក្រំ​ជាច្រើន​សន្លឹក​ដែល​ផ្ទុក​ក្នុង​រថយន្ត​សាំង​យ៉ុង​។​

​លោក​ហេង​ណាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​ឲ្យ​ដឹងថា​ក្រោយពីរ​មាន​សេចក្តីរាយការណ៍​មក​ថា​មាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចុះ​ពីរ​កោ​ល​ដៅ​ខាងលើ​បម្រុង​ទៅ​ទី​រួម​ខេត្ត​ត្រូវ​កម្លាំង​លោក​សហការ​ជាមួយ​ជំនាញ​ឈានដល់​ការចុះ​បង្ក្រាប​ទាន់ពេលវេលា​ដោយមាន​ការសម្របសម្រួល​បញ្ចា​ផ្ទា​ល់ពី​លោក​អភិបាលស្រុក​។

​លោក​ហេង​ណាន​បាន​ប្រាប់ឱ្យដឹង​ទៀតថា​រថយន្ត​និង​ឈើ​សុ​ក្រំ​ចំនួន​១៧​ដុំ​រួមទាំង​អ្នកបើកបរ​រថយន្ត​ត្រូវបាន​នាំទៅ​កាន់​ទីបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *