ព័ត៌មានសង្គម សន្តិសុខ

​អាជ្ញាធរ​បិទ​ក្លិបរ​កម្សាន្ត​ដ៏​ល្បី​ចំនួន​ពីរ​កន្លែង​ក្នុង​ក្រុង​សៀមរាប​

សៀមរាប​៖​កាលពី​យប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​និង​អនុវត្ត​វិធាន​សុ​វត្តិភាព​ទេសចរណ៍​ដោយ​សម្រេច​បិទ​ក្លិប​កម្សាន្ត​ដ៏​ល្បី​ចំនួន​២​កន្លែង​នៅក្នុង​តំបន់​ផាប់​ស្ទ្រី​តនៃ​ក្រុង​សៀមរាប​។​


​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា ទីតាំង​ក្លិប​ទាំង​២ ដែល​សម្រេច​បិទ ទី​១​ឈ្មោះ ស្កា​យ​បា ដឺ វ័ន បាយ​ធី ( TheOnebyT)​និង​ទី​២​ឈ្មោះ​ថេ​ម​ថ​ល​ក្លិប​(TempleClub)​។​ជាមួយគ្នា​នោះ​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏បាន​ឱ្យដឹងថា​មូលហេតុ​នៃ​ការបិទ​នេះ​គឺ​ដោយសារតែ​ម្ចាស់​អាជីវកម្ម​នេះ​មិនបាន​ចូលរួម​អនុវត្ត​នូវ​វិធាន​សុ​វត្តិភាព​ទេ​ចរណ៍​ក្នុងស្ថានភាព​ដំណាក់កាល​កូ​វិដ​១៩​របស់​រាជរដ្ឋាភិបាល​។​ការណែនាំ​របស់​ក្រសួងទេសចរណ៍​ក្រសួងសុខាភិបាល​និង​រដ្ឋបាល​ខេត្តសៀមរាប​។​

​មន្ត្រី​បាន​បញ្ជាក់ថា​ក្លិប​កម្សាន្ត​ទាំងអស់​នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​បិទ​អស់ហើយ​គឺ​នៅតែ​ពីរ​នេះ​ចុងក្រោយ​។​មន្ត្រី​បន្ថែមថា​ការបិទ​នេះ​សម្រាប់តែ​KTV​ក្លិប​កម្សាន្ត​ខារ៉ាអូខេ​រោងភាពយន្ត​សារមន្ទីរ​នៅ​ទូទាំងប្រទេស​។​ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋាន​គឺ​ដំណើរការ​ធម្មតា​តែ​ត្រូវគោរព​តាម​វិធាន​សុវត្ថិភាព​ទេ​ចរណ៍​។​

​មន្ត្រី​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​បានប្រកាស​ឱ្យ​បិទ​KTV​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​រោងភាពយន្ត​សារមន្ទីរ​នៅ​ទូទាំងប្រទេស​ក្នុងស្ថានភាព​ជំងឺ​កូ​វិដ​១៩​រីក​រាលដាល​ជា​សកល​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។​

​សូមបញ្ជាក់ថា ក្នុងដំណាក់កាល​កូ​វីដ​១៩ ក្លិប​កម្សាន្ត នានា នៅក្នុង​ខេត្តសៀមរាប បាន​បិទ​ជា​ស្ថាពរ តាម​ការណែនាំ​របស់​សាលាខេត្ត​។ ប៉ុន្តែ​ក្លិប​កម្សាន្ត​ទាំង ពីរ​ខាងលើ នៅតែ​បន្តសកម្មភាព​របស់ខ្លួន ពិសេស​(​ថេ​ម​ផល​ក្លិប​)​ដែលជា​របស់​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ​៕​ស​.​សែត​

rsc

Leave a Reply

Your email address will not be published. Required fields are marked *