សន្តិសុខ

សមត្ថកិច្ចចាប់កម្មករ៤នាក់ស៊ីឈ្នួលកាប់ព្រៃឱ្យថៅកែម្នាក់នៅភ្នំពេញ

ស្ទឹងត្រែង៖សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំភុនបានចាប់ក្រុមកម្មករចំនួន៤នាក់ករណីស៊ីឈ្នួលកាប់រានព្រៃក្នុងតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិ។ករណីនេះនៅម្តុំអូរច្រឡង់ភូមិកាតូតឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី១១ខែឧសភាឆ្នាំ២០២១។

មន្ត្រីបានឱ្យដឹងថា៖ក្រោយចាប់ក្រុមស៊ីឈ្នួលកាប់ព្រៃទាំង៤នាក់នេះជំនាញរដ្ឋបាលព្រៃឈើស្រុកសេសានត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះ។មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា៖មនុស្ស៤នាក់មានមេខ្យល់ម្នាក់ឈ្មោះភាន់ណាក់ភេទប្រុសអាយុ២៦ឆ្នាំជនជាតិក្រោលរស់នៅភូមិកំពួកឃុំស្រែជិះស្រុកសំបូរខេត្តក្រចេះ។ឯបីនាក់ទៀតគឺជាកម្មករស៊ីឈ្នួលបន្តពីឈ្មោះភាន់ហាក់។

លោកម៉ែនសុខា នាយសង្កាត់រដ្ឋបាលព្រៃឈើសេសានបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែឧសភាថា៖ព្រៃដែលចាប់កម្មករស៊ីឈ្នួលទាំង៤នាក់នោះគឺជាព្រៃរក្សាទុកសម្រាប់ព្រៃធម្មជាតិដែលនៅតាមមាត់អូរដើម្បីរក្សាប្រភពទឹកអូរ។អូរមួយនេះបានផ្ដល់ផលប្រយោជន៍សម្រាប់កន្លែងរមណីយដ្ឋានអេកូទេសចរណ៍នៅចំណុចអូរច្រឡង់ឃុំអូរឫស្សីកណ្ដាលស្រុកសៀមបូកផងដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា៖កាំបិតផ្គាក់ចំនួន៤ ត្រូវបានដកហូតពីក្រុមអ្នកស៊ីឈ្នួលកាប់ព្រៃ។បន្ទាប់ចាប់ជនសង្ស័យទាំង៤នាក់ត្រូវបានយកទៅផ្ញើនៅកន្លែងអធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែងរង់ចាំបន្តនីតិវិធីកសាងសំណុំរឿងទៅតុលាការស្ទឹងត្រែង៕ដោយ៖សុខុម

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *