សន្តិសុខ

ជិះម៉ួតូបុកគោយន្តបណ្តាលឱ្យ​យោធា​ពីរ​នាក់​ម្នាក់ស្លាប់ម្នាក់ទៀតរងរបួស​ធ្ងន់​

សៀមរាប៖គ្រោះថ្នាក់ចរាចណ៍ដោយជិះម៉ួតូបុកគោយន្តបណ្តាលឱ្យមន្ត្រីយោធាម្នាក់បានស្លាប់និង
ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ម​ន្ត្រីនគរបាល​ស្រុក​បានឱ្យដឹងថា​ហេតុការណ៍​នោះបាន​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៦៨​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រលេខ២០​និង២១ស្ថិតនៅភូមិតាប៉ាងឃុំសែនសុខស្រុកក្រឡាញ់ កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​​។

​មន្ត្រី​បន្តថា​ករណីនេះ​គឺ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១J៩៨៤៣ បើកបរ​ឈ្មោះ​អៀម​ម៉ុ​ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ឃុំ​ថ្មពួក​ស្រុក​ថ្មពួ​ខេត្តបន្ទាយមានជ័យ (​ស្លាប់​)​។​

អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ក្រឹម រ៉ា ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​រស់នៅ​ភូមិ​ចង្ក្រាន​យក្ស ឃុំ​បេង​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​របួសធ្ងន់​។​អ្នក​ទាំងពីរ​ជា​យោធា​កងពលធំ​អន្តរាគមន៍​លេខ​២​វរ​សេនា​តូច​កាំភ្លើងត្បាល់​១០០DKZ៧៥​ពាក់មួក​សុវត្ថិភាព​ទាំងពីរ​នាក់​។​

​ជនរងគ្រោះ​បាន​បើក​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ម៉ាក​គូ​ប៊ូ​តា​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​កំពុង​ឈប់​នៅ​ចិញ្ចើមផ្លូវ​បែរ​ក្បាល​ទៅ​ទិស​ខាងជើង​បើកបរ​ដោយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​បន្ទាប់ពី​កើតហេតុ អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់គេចខ្លួន​បន្សល់​ទុក​គោយន្ត​កន្ត្រៃ​នៅ​កន្លែងកើតហេតុ​។

​មន្ត្រីនគរបាល​បញ្ជាក់​ថា​ក្នុង​ហេតុការណ៍​នោះ​ខូចខាត​ម៉ូតូ​មួយគ្រឿង​ធ្ងន់​និង​គោយន្ត​កន្ត្រៃ​ខូចខាត​ស្រាល​មួយគ្រឿង​។​មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រុង​យ័​ត្ន​។​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​វាស់វែង​និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​សាកសព​ប្រគលឱ្យ​ក្រុមគ្រួសារ​និង​យក​វត្ថុតាង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សែន​សុខ​នៃ​ស្រុក​ក្រឡាញ់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *