ព័ត៌មានសង្គម

​កម្ពុជា​ទឹកទន្លេ​ថ្វី​ត្បិត​មាន​កម្រិត​ទាប​តែ​វា​មិនអាក្រក់​ដូចជា​ទន្លេ​​ប្រទេសជិតខាង​

ភ្នំពេញ​៖​ក្រោយពី​បានឃើញ​រដ្ឋាភិបាល​ថៃ​ប្រកាស​សាងសង់​អាងទឹក​ថ្មី​ចំនួន​៤០០ កន្លែង​និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ងូតទឹក​ឱ្យ​តិច​។​ខណៈពេល​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បន្ត​អូសបន្លាយ​ពេល​យូរ​ទៀត​នោះ អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ បាន​ជំរាបសួ​រលោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ថា​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​ពេលខាងមុខ​យ៉ាងម៉េច​ដែរ​?

លោក​រដ្ឋមន្ត្រី​លឹម​គានហោ​បាន​បកស្រាយ​ថា​”​បន្តិចទៀត​ក្រសួង​នឹង​ចេញផ្សាយ​នូវ​ការព្យាករណ៍​រយៈពេល​វែង​លើកទីមួយ​(SeasonalForecasting)​។​ទន្ទឹម​នោះ​តាម​ការតាមដាន​ជាប្រចាំ​ជា​លក្ខណៈ​អន្តរជាតិ​និង​តំបន់​សម្រាប់​កម្ពុជា​យើង​ឃើញ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ​២០១៩​គ្រាន់តែ​កំដៅ​ក្តៅ​ជាង​មធ្យមភាគ​ឆ្នាំ​បន្តិច​។​

​លោក​លឹម​គានហោ​បានឱ្យដឹង​ទៀតថា​នយោបាយ​ទឹក​របស់​ថៃ​កន្លងមក​គាត់​(​ថៃ​)​មិនសូវ​យកចិត្តទុកដាក់​លើ​ការបង្កើត​នូវ​ពាងទឹក​(​អាងទឹក​)​ដូច​យើង​ទេ​។​ដោយ​គាត់​អាង​លើ​ការប្រើ​ម៉ាស៊ីន​រាប់រយ​គ្រឿង​បូមទឹក​ពី​ទន្លេមេគង្គ ឥឡូវ​យ៉ាប់ ចំពោះ​គាត់​ហើយ​។​

ទន្លេមេគង្គ​ចាប់ពី​ប្រទេស​ឡាវ​ឡើងទៅ​ខាងលើ ពេលនេះ​ត្រូវបាន​គេ​រាយការណ៍​បន្ត​បន្ទាប់មក​ថា​បាន​រីង​ដល់​បាត​ដោយសារ​គ្រោះរាំងស្ងួត​ដែល​បានចាប់ផ្តើម​កើតមាន​តាំងពី​ក្នុង​ខែវិច្ឆិកា​។​ប៉ុន្តែ​សម្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ទឹកទន្លេ​នានា​ថ្វី​ត្បិត​មាន​កម្រិត​ទឹក​ទាប​ជាង​បណ្តា​ឆ្នាំមុនៗ​តែ​វា​មិនអាក្រក់​ដូចជា​ទន្លេ​នៅក្នុង​ប្រទេស​ឡាវ​និង​ថៃ​ដែល​រីង​ដល់​បាទ​នោះឡើយ​។​

ទោះជា​យ៉ាងណា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ទប់ទល់​ជាមួយនឹង​គ្រោះរាំងស្ងួត​នេះ​រួច​តាំងពី​ចុងរដូវ​ឆ្នាំ​២០១៩​ដោយ​ចេញ​ជា​សារាចរ​ណាំ​នាំឱ្យ​ថែរក្សា​ទឹក​ទុក​ដោយ​ឱ្យធ្វើ​ស្រូវប្រាំង​តែមួយ​ដង​។ ឯ​ទឹក​នៅ​ដែល​សល់​ឱ្យ​រក្សាទុក​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​និង​ដាំ​ដំណាំ​រួមផ្សំ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មកជា​ធម្មតា​វិញ​។

​នៅក្នុង​ប្រទេស​ភាគ​ខាងជើង​ភាគ​ឦសាន​និង​កណ្តាល​ពេលនេះ​ត្រូវបាន​ព័ត៌មាន​រាយការណ៍​ថា​ជួប​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ធ្ងន់ធ្ងរ​។​រដ្ឋាភិបាល​ថៃ​បានប្រកាស​សាងសង់​អាងទឹក​ថ្មី​ភ្លាមៗ​ចំនួន​៤០០​កន្លែង​និង​អំពាវនាវ​ឱ្យ​ប្រជាជន​ងូតទឹក​ឱ្យ​តិច​។​

​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីក្រុង​បាន​ប្រែ​ទៅជា​ប្រៃ​ដោយសារ​ទឹកសមុទ្រ​បាន​រុញ​ចូលក្នុង​ទន្លេ​ចាប​ប្រា​យ៉ា​ដែលជា​ប្រភពទឹក​សំខាន់បំផុត​សម្រាប់​ប្រើប្រាស់​នៅ​ភាគ​កណ្តាល​របស់​ថៃ​។​ជាមួយគ្នានេះ​រដ្ឋាភិបាល​ថៃ​ក៏បាន​បញ្ចេញ​ថវិកា​ប្រមាណ​ជា​១០០​លាន​ដុល្លារ​ដើម្បី​ទាញយក​ទឹក​ក្រោម​ដី​មក​ប្រើ​។​ក្នុងពេលដែល​ការ​ព្យាករ​ថា​គ្រោះរាំងស្ងួត​អាច​នឹង​អូសបន្លាយ​រហូតដល់​ខែមិថុនា​ឆ្នាំ​២០២០​នៅក្នុង​ប្រទេស​នោះ​រួចមក​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *