សន្តិសុខ

​អាជ្ញាធរ​ថៃ​ដោះលែងពលរដ្ឋ​ខ្មែរ​ម្នាក់​ពី​ពន្ធនាគាររួច​បញ្ជូន​មក​ស្រុក​វិញ​

​ឧ​ត្ត​រ​មានជ័យ​៖​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ភាគី​អាជ្ញាធរ​ថៃ​បាន​បញ្ជូនមក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ពិធី​ប្រគល់​នឹង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​បាន​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ​គឺមាន​ឈ្មោះ​កង​តូង​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ឈ្មោះ​កង​តូង​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​។​
​ឈ្មោះ​នេះ​ដោយ​ចូល​តាម​ច្រក​វាល​ខ្សាច់​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់តាំងពី​ពេលនោះ​រហូតដល់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ទើប​ដោះលែង​ឱ្យមាន​សេរីភាព ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *