សន្តិសុខ

​រថយន្តបុក​ម៉ូតូ​បែកក្បាល​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​បែកក្បាល​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ត្រូវ​រថយន្តបុក​ផ្លោង​បោក​នឹង​ខឿន​ចិញ្ចើមផ្លូវ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្រោម​ស្ពាន​អាកាស​៥​មករា​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។​

ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​ធឿន​ភេទ​ប្រុស​អាយុប្រមាណ​ជាង​២០​ឆ្នាំ​និង​អ្នករងរបួស​ដែល​ជិះ​ពីក្រោយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125​ស៊េរី​ឆ្នាំ​២០១១​ពណ៌​ខ្មៅ​ពាក់​ស្លា​លេខ​ភ្នំពេញ​1CS.5421​។​ចំណែកឯ​រថយន្ត​មិន​ចាំ​ម៉ាក​នោះទេ​បាន បើក​រត់​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ​រង់ចាំ​ប្រគល់ជូន​សាច់ញាតិ​វិញ​៕​

Leave a Reply

Your email address will not be published. Required fields are marked *