ព័ត៌មានសង្គម សន្តិសុខ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចាត់​តំណាង​ទៅ​ជួយ​កុមារី​ដែល​រងគ្រោះ​ដោយ​ស្ត្រី​ដៃដល់​ម្នាក់​យក​កាំបិត​វះ​មុខ​

ភ្នំពេញ​៖​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​កុមារី​អាយុ​៥​ឆ្នាំ​ដែល​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយ​កាំបិត​ឆូត​ផ្ទៃមុខ​ក ច្រមុះ​និង​ដៃ​នោះ​នៅ​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ចាត់​ឱ្យ​លោកស្រី​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​។​

បា​នទៅជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ឪពុកម្តាយ កុមារី ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ​ដែល​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ព្រមទាំង​ផ្តល់​ការឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល​គ្រឿង​បរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ដើម្បី​ជួយ​សម្រាល​ការលំបាក និង​ការព្យាបាល​។​

​ក្នុងឱកាស​នោះ លោកស្រី​អគ្គលេខាធិការ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្តី​អាណិតអាសូរ​យ៉ាង​ពន់ពេក​ចំពោះ​កុមារី​ដែល​ទទួលរង​គ្រោះ​។​ដោយ​ស្ត្រី​ដៃដល់​ម្នាក់​យក​កាំបិត​វះ​មុខ​ដោយសារតែ​ក្មេងៗ​ឈ្លោះ​គ្នា​ហើយ​ជួប​គ្រោះថ្នាក់​បែបនេះ​ស្រប​ពេលដែល​ម្តាយ​កំពុងមាន​ផ្ទៃពោះ​៨​ខែ​ផង​។​

​លោកស្រី​បាន​លើកទឹកចិត្ត​និង​ផ្តាំ​ផ្ញើឱ្យ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​ហើយ​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​និង​ជូនពរ​ដល់​កុមារី​លី​យ៉ា​ឆាប់​បានជា​សះស្បើយ​ឡើងវិញ​។​

លោក​ញ៉​ង់​វ៉ាន់​នី​និង​លោកស្រី​ហុង​គឹម​លាន​ត្រូវជា​ឪពុកម្តាយ​របស់​កុមារី​រងគ្រោះ​បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​៕​សុផល​

Leave a Reply

Your email address will not be published. Required fields are marked *