សន្តិសុខ

នៅ​ក្រុង​បាវិត​​រថយន្ត​បើកបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់​២នាក់​របួសធ្ងន់​ម្នាក់​​​​

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជាមួយម៉ូតូមួយគ្រឿងជិះឌុបគ្នាបីនាក់បណ្តាលឱ្យមានអ្នកស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។ករណីនេះបានកើតឡើងនៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​១៤៩​,១៥០​ក្នុង​ភូមិ​កំពោ​ត​ប្រោស​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០ ។​
សមត្ថកិច្ចបានឱ្យដឹងថាមានម៉ូតូមួយគ្រឿងម៉ាកនិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខស្វាយរៀង1N0213​​ជិះ​ឌុបគ្នា​៣នាក់បើកបរ​ដោយ​ឈ្មោះ​ឃួន​ច​ន្ថ​ន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជា​សិស្ស​នៅ​ភូមិ​ព្រៃ​គៀវ​ឃុំ​កំពង់​ចក​ស្រុក​រំដួល​ខេត្តស្វាយរៀង​(​ស្លាប់​)​។​អ្នករួមដំណើរ​២​នាក់​ទៀត​ឈ្មោះ​ឆោ​ធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​១៦​ជា​សិស្ស​​(​ស្លាប់​)​។​ឈ្មោះ​ផន​សុផាន់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​​រងរបួស​ធ្ងន់​។​

ម៉ូតូ​បុក​ជាមួយ​រថយន្ត​ម៉ាក​ស៊ីណា​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP1992​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ខ្ទាត​មក​ប៉ះ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌឺ​មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​​(​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​)​។​ចំពោះ​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *