ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ចាប់ពីពាក់កណ្តាល​ឆ្នាំ​២០១៨បង្ក្រាប​​មធ្យោបាយ​ល្មើស​ជាង​១០០​ករណី​

​ឧ​ត្ត​រ​មានជ័យ​៖​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានឧបករណ៍សម្ភារនិងមធ្យោបាយដឹកជញ្ជូនបានជាង១០០​ករណីចាប់ពីពាក់កណ្តាលឆ្នាំ២០១៨មក។ពីតំបន់ដែនការពារអភិរក្សនេះក្លាយជាតំបន់ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន មកដល់​ពេលបច្ចុប្បន្ន​។​

លោក​ភួង​លី​ណា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថាៈ​តំបន់​ការពារ​ដែន​ជម្រក​សត្វ​សង្ឃ​រុក្ខា​វ័ន​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ក្រាប​បទល្មើស​និង​រឹបអូស​បាន​នៅ​ឧបករណ៍​សម្ភារ​និង​មធ្យោបាយ​ពី​ជនល្មើស​ធ្វើ​សកម្មភាព​បាន​ចំនួន​១៣៤​ករណី ផ្តើម​ពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨​ដល់​២០១២០​។​

លោក​បន្តថា​ឧបករណ៍​សម្ភារ​និង​មធ្យោបាយ​ទាំងនោះ​រួមមាន​គោយន្ត​កន្ត្រៃ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​២២​គ្រឿង​,​រណា​យន្ត​ចំនួន​៤៨​គ្រឿង​,​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់​កាត់​អារ​ជ្រៀក​និង​មូល​ចំនួន​២៣៤​កំណាត់​,​ឈើ​សំណង់​ជ្រៀក​និង​មូល​ជិត​ចំនួន​២០​ម៉ែត្រគូប​។​កាំភ្លើង​កែច្នៃ​ចំនួន​១៣​ដើម​,​អន្ទាក់​ដាក់​ចាប់​សត្វព្រៃ​ចំនួន​៦០២​អន្ទាក់​និង​ក្រៅពីនោះ​ក៏​ប្រមូលបាន​នៅ​វត្ថុតាង​ពាក់ព័ន្ធ​ល្មើស​ធនធានធម្មជាតិ​ជាច្រើន​ទៀត​។​

លោក​ប្រធាន​មន្ទី​បញ្ជាក់ថាៈ​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០១៨ មាន​ផ្ទៃដី​សរុប​ចំនួន​៣០.២៥៤​ហិកតា មាន​ព្រំប្រទល់​ជាប់​ចំនួន​៣​គឺ​ស្រុក​អន្លង់វែង​, ស្រុក​ចុងកាល់​,​និង​ក្រុង​សំរោង​។​

បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ជាការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ក្នុង​តំបន់​ពី​សំណាក់​ពលរដ្ឋ​,​កងកម្លាំងប្រដាប់អាវុធ​និង​សកម្មភាព​លូច​កាត់​អារឈើ​,​ការ​បរបាញ់​សត្វព្រៃ​និង​ការនេសាទ​ខុសច្បាប់​ដែល​សកម្មភាព​នេះ​សំបូរ​កើតឡើង​នៅពេល​យប់​៕សាយ

Leave a Reply

Your email address will not be published. Required fields are marked *