ព័ត៌មានសង្គម សេដ្ឋកិច្ច

​ផ្តល់​ពូជ​ត្រី​និង​កង្កែប​ជួយ​ដល់​កសិករ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​

ប៉ៃលិន​៖​គម្រោង​ASPIRE​បានផ្តល់​ពូជ​ត្រី​និង​មេបា​ពូជ​កង្កែប​កូន​កង្កែប​ជួយ​ដល់​ប្រជាកសិករ​ក្នុង​ខេត្ត​ប៉ៃលិន​ដើម្បី​កសិករ​មានមុខ​របរ​បន្ថែម​ប្រចាំថ្ងៃ​ជ្រោង​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​ប្រសើរឡើង​។​ក្នុង​ពិធី​ចែក​កូន​ត្រី​និង​ពូជ​កូន​កង្កែប​ជូន​ដល់​កសិករ​ជា​បណ្តុំ​អាជីវកម្ម​វារីវប្បកម្ម​ខេត្ត​ប៉ៃលិន​ក្រោម​គម្រោង​ឧ​ប​ត្ត​ម្ភ​របស់​ASPIRE​។​

​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​បានបញ្ជាក់​ឱ្យដឹងថាៈ​ចំពោះមុខ​ប្រជាកសិករ​ក្នុង​រង្វង់​បណ្តុំ​អាជីវកម្ម​វារីវប្បកម្ម​រៀបចំ​ដោ​យក​ម្រោ​ង​ASPIRE​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​លើ​មុខរបរ​ចិញ្ចឹមសត្វ​ដាំ​ដំណាំ​ផ្សេងៗ​នៅតាម​គេហដ្ឋាន​របស់ខ្លួន​។​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ពិសេស​ទប់ស្កាត់​បញ្ហា​ខ្វះខាត​ដោយ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​កំពុង​ផ្ទុះឡើង​បច្ចុប្បន្ន​។​

​លោក​ផាន់​ចាន់​ធុល​បាន​បន្តថាៈ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​លើ​ការងារ​ចិញ្ចឹម​កង្កែប​និង​ត្រី​នេះ​កសិករ​អ្នក​ផលិត​ត្រូវមាន​កិច្ច​សហការគ្នា​ល្អជា​បណ្តុំ​នៅតាម​មូលដ្ឋាន​នីមួយៗ​។​ក្រៅពីនេះ​ត្រូវ​ចេះ​រៀបចំ​ផែនការ​ផលិត​ឱ្យ​ត្រូវ​ច្បាស់លាស់​តាម​រដូវ​កាល​តម្រូវការ​ទីផ្សារ​។​ទន្ទឹមនេះ​កសិករ​យើង​ក៏ត្រូវ​តែមាន​ឆន្ទៈ​តស៊ូ​លើ​ការចិញ្ចឹម​ឬ​ថែទាំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​ផ្តល់​លក្ខណៈ​បច្ចេកទេស​ដោយ​មន្ត្រី​ជំនាញ​។​

ចំណែកឯ​លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និង​ជា​នាយក​កម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បានដឹង​ដែរ​ថាៈ​គម្រោង​ASPIRE​គឺជា​ឧបករណ៍​មួយ​សម្រាប់​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជួយ​បណ្តុះបណ្តាល​ផ្តល់​បច្ចេកទេស​ធនធាន​ថវិកា​សម្ភារ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យមាន​មុខរបរ​ការងា​រ​។​ដើម្បី​បង្កើន​ផលិតផល​នានា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅតាម​តំបន់​ផ្សេងៗ​ឱ្យបាន​គ្រប់គ្រាន់​។​

​ជាពិសេស​មាន​គោលបំណង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​រប​ស់ម្រោង​ASPIRE​ដែល​កំពុង​ផ្តោត​ជួយ​ដល់​ប្រជាកសិករ​តាម​គោលដៅ​ក្រោមរូបភាព​ទាំងឡាយ​ដូចជា​ការផ្តល់​ពូជ​ត្រី​មាន់​ទា​កង្កែប​និង​ចំណី​ជាដើម​។​ទិសដៅ​សំខាន់​ផ្តោតលើ​ការចូលរួមចំណែក​បង្កើន​ការងារ​មុខរបរ​បង្កើន​នូវ​សេដ្ឋកិច្ច​គ្រួសារ​ឬ​សង្គមជាតិ​ឱ្យមាន​ការរីកចម្រើន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​សូម​រំលឹកថាៈ​បណ្តុំ​អាជីវកម្ម​វារីវប្បកម្ម​ចិញ្ចឹម​ត្រី​កង្កែប​មាន​សរុប​ចំនួន​៩​បណ្តុំ​នៅក្នុង​ឃុំ​គោលដៅ​ចំនួន​៣​របស់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ដែល​ស្មើនឹង​សិ​ករ​មាន​ចំនួន​១៣០​នាក់​។​ក្នុងនោះ​កសិករ​ចិញ្ចឹម​ត្រី​មាន​ចំនួន​៦៣​នាក់ និង​កសិករ​ចិញ្ចឹម​កង្កែប​មាន​ចំនួន​៦៧​នាក់​។​សម្រាប់​កសិករ​ម្នាក់ៗ​ទទួលបាន​មេ បា​ពូជ​កង្កែប​សរុប​ចំនួន​២៤​គូ​PH២​គ្រឿង​ស៊ី​រាំង​៥CC​អក​ម៉ូ​ន​ចំណី​ចំនួន​៥​គីឡូ​កូន​ត្រី​ចំនួន​៤១.២០០​ក្បាល និង​កូន​កង្កែប​ចំនួន​២០.០០០​ក្បាល​ផងដែរ​៕​ខុម​

Leave a Reply

Your email address will not be published. Required fields are marked *