សន្តិសុខ

ចាប់ជនសង្ស័យ២នាក់ករណីប៉ងប្លន់យកម៉ូតូតម្លៃជាង៤.០០០ដុល្លារ

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថបានចាប់ជនសង្ស័យក្នុងក្រុមដែលជិះម៉ូតូ៦គ្រឿងប៉ងប្លន់យកម៉ូតូគុបមូលផលិតឆ្នាំ២០២០តម្លៃជាង៤.០០០ដុល្លារចាប់បានតែ២នាក់ក្នុងក្រុមជាច្រើននាក់។ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃ២១ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ម៉ូតូជនរងគ្រោះគុបមូលពណ៌ខៀវស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខភ្នំពេញ1HU.0007។ជនសង្ស័យមួយក្រុមជិះម៉ូតូ៦គ្រឿងជិះមកកៀបប្រុងប្លន់យកម៉ូតូ។ពេលនោះជនរងគ្រោះក៏ជិះទៅឈប់កន្លែងហាងចិនមួយដែលមានសន្តិសុខយាមពីទៅបីនាក់។

ឃើញដូចច្នោះជនសង្ស័យបានជិះហួសទៅមុខមួយសន្ទុះជិះបកមកវិញត្រូវសមត្ថកិច្ចអាវុធហត្ថចាប់បាន២នាក់និងបក្ខពួកឃើញសភាពមិនស្រួលជិះម៉ូតូគេចខ្លួនអស់។ក្រោយកើតហេតុអាវុតហត្ថពោធិ៍សែនជ័យបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវរកបក្ខពួកដែលនៅសល់ចាប់មកផ្ដន្ទាទោសតាមច្បាប់៕សេះស

rsc

Leave a Reply

Your email address will not be published. Required fields are marked *