សន្តិសុខ

​រថយន្តបុក​ម៉ូតូ​ពីក្រោយ​ជាប់​ម៉ូតូក្បាលរថយន្ត​រងរបួស​ធ្ងន់​ម្នាក់​

ឧ​ត្ត​រ​មានជ័យ​៖​រថយន្តបុក​ម៉ូតូ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​ក៏​ផុង​ម៉ូតូ​ជាប់​ក្បាល​រថយន្ត​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦៨​បេ​ក្នុងភូមិ​គោក​ចំបក់​សង្កាត់​-​ក្រុង​សំរោង​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​សំណាង​ដា​ណេ​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​គី​រី​វ័​ន្ត​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​បាន​រងរបួស​ធ្ងន់​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ឧ​ត្ត​រ​មានជ័យ​១B៥២៨៧​។​

ស្រប​ទិស​និង​រថយន្ត​បើកបរ​ដោយ​ឈ្មោះ​ឱ​សុ​ភ័​គ្រ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​អាជីវករ​រស់នៅ​ភូមិ​-​សង្កាត់​-​ក្រុង​សំរោង​បាន​រត់​គេចខ្លួនបាត់​។​បើករថយន្ត​ម៉ាក​ម៉ាស់​ស្តា​ចង្កូត​ស្តាំ​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ BMC-១៣៨៥​អ្នករួមដំណើរ​២​នាក់​។​

សមត្ថកិច្ច​ស​និ្ន​ដ្ឋា​ន​ថា​ករណីនេះ​អ្នកបើកបរ​រថយន្ត​បើកបរ​ខ្ជី​រ​ខ្ជា​រ​មិន​ប្រុងប្រយ័ត្ន​ហើយ​វត្ថុតាង​ទាំងពីរ បាន​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រៀបចំ​នីតិវិធី​បន្ត​៕សាយ

Leave a Reply

Your email address will not be published. Required fields are marked *