ព័ត៌មានសង្គម សន្តិសុខ

កម្មកររោងចក្រ”តៃអ៊ីហ្ស៊ី”ធ្វើកូដកម្មបិទផ្លូវជាតិលេខ៥ទាមទារលក្ខខណ្ឌការងារ២ចំណុច

ពោធិ៍សាត់៖កម្មករកម្មការិនីរោងចក្រកាត់ដេរ”តៃអ៊ីហ្ស៊ី”ស្ថិតក្នុងស្រុកក្រគរខេត្តពោធិ៍សាត់បានផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារនិងអត្ថប្រយោជន៍ចំនួន២ចំណុច។ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រកាត់ដេរ”តៃអ៊ីហ្ស៊ី”ស្ថិតក្នុងភូមិទន្សាយគល់ឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់កាលពីវេលម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១២ខែមករាឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រីប៉ែនទុងស្នងការរងទទួលផែនការងារសន្តិសុខបានឱ្យដឹងថា៖មានករណីកម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណជាង៥ពាន់នាក់បានផ្ទុះការធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារនិងអត្ថប្រយោជន៍ចំនួន២ចំណុចរួមមាន៖១ប្រាក់អតីតភាពការងារ,២ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ។


លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖បន្ទាប់ពីមានការផ្ទុះឡើងភ្លាមក្រុមកម្មករកម្មការិនីបានប្រមូលផ្តុំគ្នានៅលើផ្លូវជាតិលេខ៥ត្រង់មុខរោងចក្របណ្តាលឱ្យស្ទះចរាចរចាប់ពីម៉ោងជាង១រសៀល រហូតដល់ម៉ោងជាង២រសៀលថ្ងៃដដែល។

ក្រោយបញ្ចប់ការដោះស្រាយអភិបាលខេត្តបានសម្របសម្រួលជាមួយម្ចាស់រោងចក្រសូមឱ្យធ្វើការដោះស្រាយជាបន្ទាន់នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២១ខាងមុខនៅលើលក្ខណទី១គឺ”ប្រាក់អតីតភាពការងារ” ដោយត្រូវបើកជូនកម្មករកម្មការិនីឱ្យគ្រប់ចំនួន តាមការកំណត់។

ដោយឡែកលក្ខខណ្ឌទី២ “ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ”លោកសូមធ្វើការពន្យាពេលនិងពិនិត្យលទ្ធភាពជាមួយក្រុមការងារ មន្ទីរជំនាញដែលមានការពាក់ព័ន្ធ។ក្រុមកម្មករកម្មការិនីបានសម្រេចទទួលយកតាមការសម្របសម្រួលដោះស្រាយខាងលើព្រមទាំងបានរំសាយទៅលំនៅស្ថានរៀងៗខ្លួនចាប់ពីម៉ោង៣រសៀលថ្ងៃដដែល៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *