សន្តិសុខ

​សមត្ថកិច្ច​ឃាត់​ជន​ម្នា​ក់ពាក់​ព័​ន្ឋ​ករណី​ហឹ​ង្សា​និង​លួច​

ព្រះវិហារ​៖​កម្លាំង​នគរបាល​ក្រុង​សៀមរាប​សហការ​ជាមួយ​នគរបាល​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ឋ​ករណី​ហឹ​ង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស​និង​លួច​។​ជននេះ​ប្រព្រឹត្តឡើង​នៅ​ខេត្តសៀមរាប​រួច​គេចខ្លួន​ទៅ​ខេត្តព្រះវិហារ​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ ចំណុច​លើ​ខ្នងភ្នំ​ត្បែង​ខេត្តព្រះវិហារ​កាលពី​រសៀល​នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​អែម​បញ្ញា​ត្រូវ​នគរបាល​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​អែម​ចាន់​សូឡី​ត្រូវជា​ម្តាយមីង​របស់​ជនសង្ស័យ​។​ពាក់​ព័​ន្ឋ​និង​ករណី​ហឹ​ង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស​និង​លួច​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨​កក្កដា​២០២០​កន្លងទៅ​នៅ​ភូមិ​វិហារ​ចិន​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់​សម្លុត​គំរាមកំហែង​នឹង​កាប់​រថយន្ត​របស់​ជន​រងគ្រោះ​ឈ្មោះ​ស៊ុន​ចិន​ស្រឿ​ន​ភេទ​ប្រុស​បណ្ដាលឱ្យ​ខូចខាត​និង​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ពិតប្រាកដ​មែន​។​ជាមួយ​នោះបាន​លួច​យកប្រាក់​នៅក្នុង​ឡាន​របស់​ជនរងគ្រោះ​ជិត​៦.០០០​ដុល្លារ​ពិតប្រាកដ​មែន​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក​សមត្ថកិច្ច​បាន​ដកហូត​ប្រាក់​មួយចំនួន​ដែល​នៅសល់​នឹង​ខ្លួន​រួច​បានប្រគល់​ប្រាក់​នោះ​ជូនទៅ​ជនរងគ្រោះ​វិញ​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​ប្រគល់​ខ្លួន​ឱ្យមក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​វ៉ាន់ឌី​

Leave a Reply

Your email address will not be published. Required fields are marked *