សន្តិសុខ

​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​អ្នកលក់​ចេកអាំង​ឱ្យ​រងរបួស​ធ្ងន់​ពីរ​នាក់​

កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ចង្កូត​ទៅបុក​អ្នកលក់​ចេកអាំង​នៅ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០​និង​១០១​ត្រង់ចំណុច​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​បុរស​ម្នាក់​ឈ្មោះ​ទេស​ស៊ី​ដា​រ៉ា​រិ​ទ្ធ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​GFX​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ក្រចេះ​1D1010​បើកបរ​ក្នុង​ល្បឿន​លឿន​។

​ម៉ូតូ​បាន​ជ្រុល​ទៅបុក​មនុស្ស​ម្នាក់​ឈ្មោះ​សុខ​ស្រី​ដា​ភេទ​ស្រី​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ដែល​កំពុង​លក់​ចេកអាំង​ក្នុង​តូប​លើ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​អ្នកបើក​ម៉ូតូ​ក៍រង​របួសធ្ងន់​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *