សន្តិសុខ

១០៨​ថ្ងៃ​មនុស្ស​ស្លាប់៤៥១​នាក់របួស​១៣២០​នាក់ដោយ​គ្រោះថ្នាក់​ចរាចរណ៍​​

​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បានឱ្យដឹងថាៈគ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១០៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៨៥៣​លើក ស្លាប់​មនុស្ស​ចំនួន ៤៥១​នាក់ របួស​ចំនួន ១៣២០​នាក់​ក្នុងនោះ​របួសធ្ងន់ ៧៨២​នាក់​។​

​លោក​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន​១៤​លើក ស្លាប់ ៩​នាក់ និង​របួស​ចំនួន ១៣​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ១០​នាក់​។​​

បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាល​ឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់​របួសធ្ងន់​១.១២៣​នាក់ អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣​ភាគរយ​មិន​គោរព​សិទ្ធិ​២៣​ភាគរយ​មិន​ប្រកាន់​ស្គាំ​១៤​ភាគរយ​វ៉ា​ជែង​១០​ភាគរយ​បត់​១០​ភាគរយ​ស្រវឹង​៦​ភាគរយ​កត្តា​យានយន្ដ​៤​ភាគរយ​និង​ងងុយ​១​ភាគរយ​។

បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក​ស្មើ​២៥​ភាគរយ​ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧​ភាគរយ និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤​ភាគរយ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *