ព័ត៌មានសង្គម សន្តិសុខ

ផាកពិន័យម៉ូតូជាង១០ម៉ឺនគ្រឿងនិងរថយន្តជាង៣ម៉ឺន៦ពាន់គ្រឿងរយៈពេល១០៨ថ្ងៃ

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថាៈលទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ៣៩រយៈពេល១០៨ថ្ងៃ។

គិតចាប់ពីថ្ងៃទី១ខែឧសភាដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២០យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៤១.៥២៥។ ក្នុងនោះម៉ូតូមានចំនួន ១០៤.៩៣៣គ្រឿង និងរថយន្តមានចំនួន ៣៦.៥៩២គ្រឿងរថយន្តតូច ៣១.៥៩៧គ្រឿង និងរថយន្តធំ ៤.៩៩៥គ្រឿង។

លោកបន្តថា សម្រាប់ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តលល្មើសសរុបចំនួន ៨២៥គ្រឿង ។ក្នុងនោះម៉ូតូចំនួន ៦០៩គ្រឿង និងរថយន្តចំនួន ២១៦គ្រឿង ក្នុងនោះរថយន្តតូចចំនួន ១៧២គ្រឿង និងរថយន្តធំចំនួន ៤៤គ្រឿង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ លើសចំណុះ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *