ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សុខាភិបាល

​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានមក​កម្សាន្តនៅ​ខេត្តសៀមរាប​

ភ្នំពេញ៖សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានឱ្យ​ថាៈ​ដំណើរការ “​កម្មវិធី​សម្រាក​សៀមរាប​” គឺមាន​ប្រជាពលរដ្ឋ​ជាច្រើន​បានមក​លេង​នៅ​ខេត្តសៀមរាប ។​ប៉ុន្តែ​ក៏មាន​ការ​កង្វល់​ដែរ ដោយសារតែ​មនុស្ស​មក​លេង​ច្រើន ដោយមាន​កន្លែង​កម្សាន្ត​ខ្លះ​មិនបាន​អនុវត្ត​ឱ្យបាន​ពេញលេញ ។​ប៉ុន្តែ​ភាគច្រើន​បាន​អនុវត្ត​បានល្អ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​មាន​ក្លិប​កម្សាន្ត​មួយ​ត្រូវបាន​បិទ​ទាំងយប់ ដោយសារ​តែមាន​មនុស្ស​ចូល​ច្រើន ហើយគ​ន្លាត​មិនបាន​តាម​ស្តង់ដារ​។​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់ថា “​ជារួម​គឺ​ល្អ​ណាស់ មនុស្ស​មក​ច្រើន​មែនទែន ដោយ​ការសប្បាយ ហើយ​គោរព​បាន​ត្រឹមត្រូវ ភាគច្រើន​គឺ​បាន​ពាក់​ម៉ាស់​ទាំងអស់ ហើយ​កម្មវិធី​គឺ​រៀបចំ​បានល្អ​។ ជាពិសេស​មាន​ប្រជាពលរដ្ឋ​បានមក​លេង​ច្រើន​នៅ​អង្គរវត្ត ដោយសារតែ​ទីធ្លា​ទូលាយ ហើយ​មិនបាន​បញ្ហា​អ្វី​កើតឡើង​ទេ​”​។

​សម្តេច​ពិជ័យ​សេនា​បាន​បន្តថាៈ រាជរដ្ឋាភិបាល​បាន​អនុញ្ញាតឱ្យ​ឈប់សម្រាក ៥​ថ្ងៃ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​បាននាំគ្នា​ដើរលេង​កម្សាន្ត ។​ជាពិសេស​មក​លេខ​អង្គរវត្ត​ច្រើន​រហូតមក​ដល់ពេលនេះ ដំណើរការ​កម្មវិធី​សម្រាក​សៀមរាប គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រល​លូន មិនមាន​បញ្ហា​អ្វី​ទេ​៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *