សន្តិសុខ

ឃើញ​ពូ​និងមីងវាយតប់គ្នា​ក្មួយ​ស្រី​ទើបចេញពីធ្វើការទាញកាំបិតចាក់​ពូស្លាប់​

បន្ទាយ​មាន​ជ័​យៈ​ប្រពន្ធ​ឈ្លោះ​នឹង​ប្តី​ដែល​មកពី​ផឹក ហើយ​ប្រតាយប្រតប់​គ្នា ក៏ត្រូវ​ក្មួយ​ស្រី​បាន​យក​កាំបិត​ចិតបន្លែ​ចាក់​ពូ​ជាច្រើន​កាំបិត​បណ្ដាល​ឱ្យស្លាប់​។​ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ ២០២០​ក្នុងភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឱ្យដឹងថា​៖ មុនពេល​កើតហេតុ​នោះ​ជនសង្ស័យ​ឈ្មោះ ជិន ណា​រី ភេទ​ស្រី អាយុ​២២​ឆ្នាំ បាន​ចេញពី​កន្លែងធ្វើការ​ហើយ​មកដល់​ផ្ទះ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

ពេលមកដល់​ផ្ទះ​បានឃើញ​ពូ​វាយ​ធ្វើបាប​ប្រពន្ធ ព្រមទាំង​ជេរប្រមាថ​។​ពេលនោះ​ក្មួយ​ស្រី​បានឃើញ​ពូ​ធ្វើ​សកម្មភាព​វាយ​ធ្វើបាប​មីង​របស់ខ្លួន​យ៉ាងខ្លាំង​។​ដូច្នេះ​ក៏​ចូលទៅ​ឃាត់​បង្កឱ្យមាន​ជម្លោះ​ឈ្លោះ​ឈានដល់​ការប្រតាយប្រតប់គ្នា​រហូត​ដល់​ជនសង្ស័យ​បាន​យក​កាំបិត​ចាក់​ស្លាប់​។​

​មន្ត្រីដដែលបានឱ្យដឹងទៀតថា​៖ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ពេជ្រ​សុភាព​។​ដកហូត​កូនកាំបិត​ចិតបន្លែ​បាន​មួយ​ដើម​រួច​បញ្ជូនមក​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *