សន្តិសុខ

រថយន្តបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់រងរបួសម្នាក់

កំពង់ស្ពឺៈគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភូមិអូរនាងហ៊ីងឃុំតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថារថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN3480។អ្នកបើកបរមិនស្គាល់អត្តសញ្ញាណពេលបុកម៉ូតូ (ចុះគេចខ្លួន) ។មកដល់ចំណុចខាងលើ បានបុកពី ម៉ូតូម៉ាកហុងដា C125 ពណ៌ ពាក់ស្លាកលេខភ្នំពេញ 1W-0138។

អ្នកបើកបរម៉ូតូមានឈ្មោះ នឿន ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ឌុបប្រពន្ធឈ្មោះ ភី នីម អាយុ៤០ឆ្នាំរស់នៅភូមិត្រពាំងកក់ឃុំពោធិអង្គ្រងស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបណ្ដាលឱ្យគ្រោះថ្នាក់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ឋរងរបួសធ្ងន់។ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ដោយសារភាពស្ត្រីរងគ្រោះធ្ងន់ធ្ងរពេកដល់មន្ទីរស្លាប់។ចំណែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំដោះស្រាយនៅពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *