Featured នយោបាយ ព័ត៌មានសង្គម

មតិពី​អតីត​ក្រុមមេ​ខ្មែរក្រហម​ក្រោយការស្លាប់​របស់ឌុ​ច​មេ​គុក​ទួលស្លែង

បន្ទាយ​មា​នជ័​យៈ​មានមានមតិ​ចម្រុះពី​អតីត​មេ​ខ្មែរក្រហម​ចំពោះ​ការស្លាប់​របស់​កាំ​ង​ហ្គិ​ច​អ៊ា​វ​ហៅ​ឌុ​ច មេ​គុក​ទួលស្លែង​ឬ​ស​២១ ។​លោកនាយ​ឧ​ត្ត​សេនីយ៍​អ៊ី ឈាន​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ អតីត​មេ​ខ្មែរក្រហម​តំបន់​ប៉ៃលិន​សព្វថ្ងៃ​រស់នៅ​ប៉ៃលិន​និង​ភ្នំពេញ​បាន​ប្រាប់​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​ថា​៖​ការស្លាប់​របស់​ឌុ​ច​គឺជា​រឿង​ធម្មជាតិ​ដោយសារ​គាត់​ចាស់​។​លោក​មានការ​សោកស្តាយ​ចំពោះ​យុទ្ធ​មិត្ត​ខ្មែរក្រហម ។​

តែ​រឿង​យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​ជា​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​ចាំបាច់​សម្រាប់​ប្រជាជាតិ​យើង​។​ប៉ុន្តែ​សម្រាប់​លោក​ព្រំ​ស៊ូ​អតីត​មេ​ប​ញ្ឫ​ការ​កងពលតូច​លេខ​៥១៩​នៃ​សមរភូមិ​ស៊ីសូផុន​ខាងជើង​សព្វថ្ងៃ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​​

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ភាព ទើប​ឡើងជា រដ្ឋលេខាធិការ​ល្រ​សួង​ការពារជាតិ​សព្វថ្ងៃ​រស់នៅ​ខេត្តបន្ទាយមានជ័យ​បានគេច​វេស​មិន​ព្រម​ម​ឆ្លើយតប​ការសម្ភាសន៍​របស់​យើង​ឡើយ បើទោះបីជា​បាន​លើក​ទូរស័ព្ទ​ហៅចូល​ក៏ដោយ​លោក​ថា មិនមាន​អ្វី​ត្រូវ​និយាយ​ទេ ។​

​ទោះយ៉ាងណា​លោក​ញ៉ែម អេ​ន អតីត​អ្នក​ថតរូប​ឯកសារ​មេដឹកនាំ​ជាន់ខ្ពស់​របប​កម្ពុជា​ប្រជាធិបតេយ្យ សព្វថ្ងៃ​រស់នៅ​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​និយាយថា​៖​លោក​មានការ​សោកស្តាយ​ណាស់​ចំពោះ​ការស្លាប់​របស់​ឌុ​ច​ព្រោះ​ជាការ​បាត់បង់​សាក្សី​និង​ជា​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចំពោះ​សាលាក្តី​ខ្មែរក្រហម ។​

លោក​ញ៉ែម​អេ​ន​បន្តថា​៖​ឌុ​ច​មិនបាន​ឆ្លើយ​អស់ហើយ​ត្រង់​(​ការពិត​)​ឡើង​នៅពេល​កាត់ក្តី​នៅ​សាលាក្តី​ខ្មែរក្រហម​(​អង្គជំនំជម្រះ​វិ​សាម​ញ្ញា​ក្នុង​តុលាការ​កម្ពុជា​ឬ​អ​វ​តក​)​។​លោក​បន្តថា​កាល​លោក​ជា​អ្នក​ថតរូប​ឯកសារ​នៅ​ស ២១​ដែល​លោក​ដឹង​ដែរ​ថា ឌុ​ច​ជា​មនុស្ស​ហ្មត់ចត់​ច្បាស់លាស់​និង​សាហាវ​ខ្លាំងណាស់ ។​


​ក្នុងនោះ ឌុ​ច​បាន​បញ្ជា​ឱ្យគេ​សម្លាប់​បន្តបន្ទាប់​នូវ​ឆ្មាំសន្តិសុខ​ស​២១​តែម្តង​ចំនួន​៥០០​នាក់ ដោយ​បក្ស​កុំ​មុយ​នី​ស្តី​កម្ពុជា​បាន​ចោទថា​ជា​ខ្មាំង ជា​ភ្នាក់ងារ​សេ​អ៊ី​អា​របស់​អាមេរិក ។​
​សូម​រំលឹកថា ទណ្ឌិត​ឌុ​ច​បាន​ស្លាប់​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២​ខែ​ក​ញ​ឆ្នាំ​២០២០ ក្នុង​អាយុ​៧៨​ឆ្នាំ ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *