សន្តិសុខ

​រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​របួសធ្ងន់​៤​នាក់​

បាត់ដំបង​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​បណ្តាលឱ្យ​របួសធ្ងន់​៤​នាក់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ផ្លូវ កំពុង​ជួសជុល​ក្នុងភូមិ​កាច់​រទេះ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទៅ​១២​ខែកញ្ញា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ស្រុក​សង្កែ​បានឱ្យដឹងថាៈ​គ្រោះថ្នាក់​ចរ​ចរណ៍​រវាង​រថយន្ត​កូ​រេ​ធុន​២​តោន​កន្លះ​ពាក់ ស្លាក​លេខ​ភ្នំពេញ​2AT1196​និង​រថយន្ត​កូ​រេ​ធុន​៥​តោន​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A0939​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​កៀប​ជាប់​រថយន្ត​ទាំងពីរ​បណ្តាលឱ្យ​តៃកុង​រថយន្ត​ម្នាក់​បាក់ជើង​និង​អ្នករួមដំណើរ​របួសធ្ងន់​៤​នាក់​។​

បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សង្កែ​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *