ព័ត៌មានសង្គម សុខាភិបាល

​ព្រះសង្ឃ​ចំនួន​២១​អង្គ​គឺអវិជ្ជមាន​វីរុស​កូ​វីដ​-១៩ជាជំងឺផ្តាសាយធំ

ភ្នំពេញៈ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី​ឱ​វណ្ណឌី​ន​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៤​ខែកញ្ញា​នេះ​ថា​ការវិភាគ​វត្ថុ​សំណាក​ដែល​ទទួលបាន​ពី​មន្ទីរ​ពិសោធ​ន៌​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០២០​បានបង្ហាញ លទ្ធផលអវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំង២១​អង្គ​នាក់ ។​

​លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា ក្នុងចំណោម​ព្រះសង្ឃ ៤៦​នាក់ គង់នៅ​វត្ត ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ប្រពាធ​រោគ​នោះ គឺ ជា​ករណី​ជំងឺ​ផ្តាសាយធំ ។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​កាល​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​បានទទួល​របាយការណ៍​ថា​មាន​ហេតុ​ការ​ណ៌​ករណី​សង្ស័យ​គ្រុន​ផ្តាសាយធំ​បាន​កើតឡើង​ចំពោះ​ក្រុមព្រះ​ស​ង្ឃចំនួន ៤៦​នាក់ ដែល​គង់នៅ​វត្ត ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​និមន្ត​មកពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​នៅក្នុង​វត្ត​នេះ ។

មាន​ព្រះ​អាការ​:​រោគ​ដូចជា ក្តៅខ្លួន លើសពី​៣៧,៥ អង្សារ​សេ ក្អក និង​ហៀរ​សំបោរ​។ហេតុ​ការ​ណ៍​នេះ បាន​កើតមានឡើង​ចំនួន ៥-៦​ថ្ងៃ​មកហើយ ដែលមាន​ព្រះ​ស​ង្ឃ​ប្រហែល​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ខាងលើ​បានជា​សះស្បើយ បន្ទាប់ពី​បានទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង​។

ព្រះសង្ឃ​ដែល​នៅមាន​រោគសញ្ញា​សង្ស័យ ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង បាន​យក​វត្ថុ​សំណាក​ព្រះ​ស​ង្ឍ​ចំនួន ២១​អង្គ​នាក់ ផ្ញើរ​ទៅធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ។​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ក៏បាន​អប់រំ​ណែនាំ​ព្រះ​ស​ង្ឃលោកតា​អាចារ្យវត្ត និង​គណ​គ្រប់គ្រង​សាលា​ពុទ្ធិក​:​នៅ​ទីនោះ រួច​ហើយ​ដែរ​។ បច្ចុប្បន្ននេះ ស្ថានភាព​សុខភាព​ព្រះ​ស​ង្ឍ​ដែល​ឈឺ​នោះ មាន​ការវិវត្ត​ទៅរក​ភាពល្អប្រសើរ​ហើយ ដោយ​ការសន្និដ្ឋាន​ប​ថម​ពី​ក្រុមគ្រូពេទ្យ​គឺ​សង្ស័យ​ជំងឺ​គ្រុន​ផ្តាសាយធំ​។

​ដោយសារ​មានការ​សង្កេត​កន្លងមក​នេះ​ឃើញថា​នៅមាន​ការខ្វះចន្លោះ​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្នុងនាម​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ក្រើនរំលឹក​សារជាថ្មី ដល់​បងប្អូន​ប្រជា​ល​រដ្ឋ​ទាំងអស់ ។

ជាពិសេស លោកតា​អាចារ្យ លោកតា​-​យាយជី​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ​និង​គណ​:​កម្ម​ការគ្រប់គ្រង​ទីវ​ត្ត​អា​រ៉ា​ម​នៅ​ទូទាំងប្រទេស ព្រមទាំង​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​អនាម័យ​ការពារ​ខ្លួន ពី​ការចម្លង​វីរុស​កូ​វីដ​-១៩ ការចម្លង​គរុ​ន​ផ្តាសាយធំ និង​ការចម្លង​ជំងឺឆ្លង​ផ្សេងៗ​ទៀត ដោយ​អនុវត្ត​វិធានការ​ការ​សាមញ្ញៗ​ដូចតទៅ​៖


១. រក្សា​អនាម័យ​ដៃ​ស្អាត​ជានិច្ច ដោយ​លាង​សម្អាត​ដៃ​ញឹកញាប់ និង​កុំ​យកដៃ​ដែល មិនទាន់បាន​លាង​សម្អាត ទៅ​ប៉ះ​ផ្ទៃមុខ មាត់ ឫ​ច្រមុះ និង​ត្រូវ​ឆាន់ ឫ​ពិសារ​ទឹក ក្តៅ​ដាំ​ពុះ និង​ចង្ហាន់ ឫ​ម្ហូបអាហារ​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ។២. ពាក់​ម៉ាស់ ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ជា​ចាំបាច់ នៅពេល​ចូលទៅ​កាន់​ទីវ​ត្ត​អា​រ៉ា​ម ជួបជុំ​ពុទ្ធបរិស័ទ ​មិនត្រូវ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ (​ការ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ត្រូវធ្វើ​ក្នុង​ក្រុម​តូចៗ ទៅតាម​ក្រុមគ្រួសារ​និ​មួយៗ​) និង​ពេល​សម្តែង​ព្រះ​ធ៌​ម

៣. រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​ចម្ងាយ​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។៤. ជាពិសេស​ព្រះ​ស​ង្ឍ ឫ​បុគ្គល​ដែល​ឈឺ មាន​រោគសញ្ញា​ផ្តាសាយ ឫ​មិន​ស្រួលខ្លួន ត្រូវ​សម្រាក និង​នៅ​ដាច់ដោយឡែក​។ដោយ​មិនត្រូវ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ក្នុង​សាលាឆាន់​ឫ​ទទួល​ទេយ្យវត្ថុ​នៅក្នុង​ទីកន្លែង​ណាមួយ​នៃ​វត្ត​អា​រ៉ា​ម​ដែល​អាច​បង្ក​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។
៥.​ត្រូវ​ចៀសវាង​ការពុល​ចំណីអាហារ​ការពុល​ស្រាស​ដោយ​ប្រើប្រាស់​សា​ធារ​ធាតុ​មេ​តា​ណុល​ដែល​មិនត្រូវ​បច្ចេកទេស ចៀសវាង​គ្រោះថ្នាក់​ចរាចរ និង​ចៀសវាង​ការសេព​គ្រឿងញៀន​៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *