នយោបាយ ព័ត៌មានសង្គម

ក្រសួងការបរទេស​ក​ម្ពុ​ជា​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​នៃ​ឥស្សរជន​នយោបាយ​អាមេរិក​២​រូប​

ភ្នំពេញៈ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ប្រតិក​កម្ម​និង​សម្តែង​ការខកចិត្ត​ចំពោះ​ការចោទប្រកាន់​ដោយ​ហេតុផល​នយោបាយរ​បស់​ឥស្សរជន​នយោបាយ​សហ​រដ្ឋ​អាមេរិក​ចំនួន​ពីររូប ។​ក្នុងនោះ​មាន​សមាជិកសភា និង​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការធានា​សន្តិភាព សណ្តាប់ធ្នាប់ និង​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​។

ោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ខកចិត្ត​ចំពោះ​ការចោទប្រកាន់​ដោយ​ហេតុផល​នយោបាយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ របស់​ឥស្សរជន​នយោបាយ​សហ​រដ្ឋ​អាមេរិក​ចំនួន​ពីររូប​គឺ លោក Alan Lowenthal សមាជិកសភា និង​លោក Robert A. Destro ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទៅលើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការធានា​សន្តិភាព​សណ្តាប់ធ្នាប់​និង​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​។ ការ​ប្រតិកម្ម​ឆ្លើយតប​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ​។​

អ្នកនាំពាក្យ​កត់សម្គាល់​ដោយ​សោកស្តាយ​យ៉ាងខ្លាំង​ថា ការវាយតម្លៃ​របស់​ពួកគេ មិន​ត្រឹមត្រូវ​ទាល់តែសោះ និង​មិនបាន​គិតពី​ទិដ្ឋភាព​អង្គហេតុ និង​អង្គច្បាប់​នៃ​បញ្ហា​នេះ​។ ប្រទេស​កម្ពុជា​លើកតម្កើង​សេរីភាព​នៃ​ការបញ្ចេញមតិ សមាគម និង​ការជួបជុំ​ដោយ​សន្តិវិធី ដូចដែល​បាន​ធានា​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​ទោះយ៉ាងណា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព​បែបនេះ ត្រួវ​អនុលោម​តាមច្បាប់​។​សេរីភាព​នៃ​ការបញ្ចេញមតិ​មិនមែនជា​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ការរើសអើង ដែលនាំឱ្យ​មានការ​ស្អប់ខ្ពើម ការប្រកាន់​ពូជសាសន៍ និង​អំពើ​ហឹ​ង្សា​នោះឡើយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់ថា គ្រប់​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​ក្រុមយុវជន មាន​សេរីភាព​ក្នុងការ​អនុវត្ត​សកម្មភាព​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ​ដរាបណា​សកម្មភាព​អស់ទាំងនោះ​ស្ថិតនៅក្រោម​ដែន​កំណ​ត់នៃ​ច្បាប់​។​អ្នកនាំពាក្យ​កត់សម្គាល់​នូវ​កម្រិត​ជាក់លាក់​មួយ​នៃ​ស្តង់ដារ​ទ្វេ​ដែល​សម្តែង​ចេញ​ដោយ​ឥស្សរជន​ទាំងពីរ​ដោយ​ម្យ៉ាង​អំពាវនាវ​ឱ្យ​ដោះលែង​ក្រុម​ពិសេស​មួយចំនួន​ក្រៅ​ប្រព័ន្ធតុលាការ​ដែល​ផ្ទុយទៅនឹង​ការអនុវត្ត​នៃ​ដំណើរការ​នីតិវិធីតុលាការ​និង​ម្យ៉ាងវិញទៀត​បែរជា​អំពាវនាវ​ឱ្យ​គោរព​នីតិរដ្ឋ​ទៅវិញ​។​

​កម្ពុជា​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​សហរដ្ឋអាមេរិក និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *