សន្តិសុខ

​ឃាត់​ជនសង្ស័យ​២​នាក់​ជិះឡាន​ទំនើប​លួច​គាស់​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ​

ក្រចេះ​៖​កម្លាំង​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះឡាន​ហាយ​ឡែ​ន​ឌ័​រ​លួច​កាត់​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិរ​ហា​ឃុំ​សោ​ប​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​៖​ជនរងគ្រោះ​ឈ្មោះ​ស៊ា​ង​បូរ៉ា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិរ​ហា​ឃុំ​សោ​ប​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។​ត្រូវបាន​ចោរលួច​គាស់​យក​សម្ភារ​មួយចំនួន​រួមមាន​:​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​,​ប្រាក់​ដុល្លារ​ជាង​មួយ​ពាន់​ដុល្លារ​,​ប្រាក់រៀល​ជាង​ពីរលាន​រៀល​,​។​ភេសជ្ជ​ខា​រ៉ា​បាវ​ចំនួន​២​កេស​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ក្រោយពី​ទទួលបាន​ដំណឹង​មាន​ករណី​ប្រព្រឹត្ត​បទល្មើស​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​និង​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ព័ណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB0357​។​ជនសង្ស័យ​២​នាក់​ឈ្មោះ​៖
១/​ឈ្មោះ​ហ៊ឹម​ហ៊ា​ប​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ក្រ​ញ៉ូ​ង​ឃុំ​វាល​ម្លូរ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​២/​ឈ្មោះ សេង ថា​វី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ស្រែ​តា​នង ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​និង​រថយន្ត​ជាមួយ​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ព្រែក​ប្រសព្វ​ដើម្បី​សាកសួរ​និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *