សន្តិសុខ

​រថយន្ត​ស៊ីទែន​ប្រេង​បើក​បុក​អ្នក​អង្គុយ​លើ​សួន​បណ្តាលឱ្យ​ស្ត្រី​៣​នាក់​ស្លាប់​និង​របួសធ្ងន់​

ព្រះសីហនុ​៖​រថយន្ត​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ភី​ធី​ធី​(PPT)​បាន​បើក​បុក​អ្នក​អង្គុយលេង​លើ​សួន​បណ្តាលឱ្យ​ស្ត្រី​៣​នាក់​ស្លាប់​និង​របួស​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ផ្លូវ​ថ្មី​មហាវិថី​រាម​ក្នុងភូមិ​អ៊ុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ទាំង ៣​នាក់​នៅ​ភូមិ​អ៊ុង ឃុំ​រាម ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ ៖១.​ឈ្មោះ អ៊​យ សារ៉ាត់ ភេទ​ស្រី អាយុ ៤០​ឆ្នាំ របួសធ្ងន់​។​២.​ឈ្មោះ សាន់ សុផល ភេទ​ស្រី អាយុ ៤០​ឆ្នាំ របួសធ្ងន់​៣.​ឈ្មោះ ស៊ីន ឆ​យ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។

​ប្រភព​បាន​បន្តថាៈ​មុន​កើតហេតុ​ស្ត្រី​៣​នាក់​អង្គុយ​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ត្រូវ​រថយន្ត​ស៊ីទែន​ប្រេង​ម៉ាក​CHENLONG​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣E០២៧៥​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​PTT​ដែលមាន​ទិសដៅ​ពី​កើ​តទៅ​លិច​។​

រថយន្ត​បាន​បែក​កង់​ឆ្វេង​រេ​ចង្កូត​ទៅបុក​ជនរងគ្រោះ​អង្គុយ​ជុំគ្នា​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​និង​កន្លែង និង​២​នាក់​ទៀត​របួសធ្ងន់​រីឯ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់​៕sa dam​

rsc

Leave a Reply

Your email address will not be published. Required fields are marked *