សន្តិសុខ សេដ្ឋកិច្ច

ចិនម្នាក់ប្រឈមនឹងជាប់ពន្ធនាគារពី២០ឆ្នាំដល់៣០ឆ្នាំករណីជួញដូរគ្រឿងញៀនជិត៧គីឡូ

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២១ ពីបទផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ប្រមាណជិត៧គីឡូឆ្លងកាត់កម្ពុជាទៅវៀតណាម។

ជនត្រូវចោទមានឈ្មោះ ហ្វាន អ៊ី (FAN YI) ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិត ឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លេមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅម្តុំបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅស្ថាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វាកាលពីនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១កន្លងទៅ ។

វត្ថុតាងចាប់យករួមាន 1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77ក្រាម(លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍ)។ 2. កេតាមីន(Ketamine) ទម្ងន់ 5 គីឡូ 578.95ក្រាម និង3. មេតំហ្វេតាមីន(ICE) 93.19 ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 6 គីឡូ 643.91 ក្រាមសារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 គីឡូ 440 ក្រាម និង ១០កំប៉ុង ស្មើទម្ងន់ 1 គីឡូ។

តាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀនជនជាប់ចោទអាចប្រឈមនឹងជាប់ពន្ធនាគារពី២០ឆ្នាំដល់៣០ឆ្នាំបើតុលាការរកឃើញកំហុសដូចបទចោទនោះ៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *