ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

រដ្ឋបាលខេត្ត​និង​ស្ថាប័ន​តុលាការ​កំពង់ឆ្នាំង​បាន​ដឹកនាំ​សិស្ស​ចៅក្រម​ចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៃ​បទល្មើស​ជាក់ស្តែង​

​ខេត្តកំពង់ឆ្នាំង​៖​រដ្ឋបាលខេត្ត​និង​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង​បាន​ដឹកនាំ​សិស្ស​ចៅក្រម​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៃ​បទល្មើស​ជាក់ស្តែង​។​ការចុះ​ធ្វើ​កម្ម​សឹ​ក្សា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​ដឹកនាំ​ដោយ​លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​ក្នុងនោះ​រួមមាន​លោក​ស្រ៊ន​សំ​រិទ្ធី​អភិបាលរង​ខេត្តកំពង់ឆ្នាំង​។

​អភិបាលរង​និង​ព្រះរាជអាជ្ញា​បានរួម​គ្នា​ដឹកនាំ​ចុះ​អនុវត្ត​ផ្ទាល់​ដល់​សិស្ស​ចៅក្រម​កម្មសិក្សា​ជំនា​ន់ទី​៩​ដែលមាន​៦​នាក់​និង​សិស្ស​ចៅក្រម​ផ្ទៃក្នុង​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលា​ការចុះអនុវត្ត​និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅតាម​ដង​ទន្លេរ​សាប​នៅក្នុង​ស្រុក​ជល​គី​រី​នៃ​ខេត្តកំពង់ឆ្នាំង​។​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្មសិក្សា​ចៅក្រម​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​បាន​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​អំពី​ទិដ្ឋភាព​និង​នីតិវិធី​ក្នុងការ​ប​ង្រា​ប​បទល្មើស​ជាក់ស្តែង​ថា​តើ​មាន​បញ្ហា​ប្រឈម​និង​ផលវិបាក​អ្វីខ្លះ​នៅក្នុង​ការអនុវត្ត​ច្បាប់​។

លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១០​វិច្ឆិកា​២០២០​នេះ​ថាៈ​ចំពោះ​សិស្ស​កម្មសិក្សា​របស់​ចៅក្រម​ជំនា​ន់ទី​៩​ដែលមាន​រយៈពេល​៦​ខែ​នេះ​បាន​ចុះ​អនុវត្ត​ផ្ទាល់​នៅលើ​ទីតាំង​នៃ​បទល្មើស​ជាក់ស្តែង​បានធ្វើ​ឡើង​៣​លើក​រួចមកហើយ​៕​សា ដាម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *