ព័ត៌មានសង្គម សន្តិសុខ

រដ្ឋបាល​រាជធានីភ្នំពេញ​ហាម​ដាច់ខាត​មិនឱ្យ​ដុត​ផាវ​,កាំជ្រួច​និង​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ហាម​ដាច់ខាត មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​និង​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ចិន​និង​វៀតណាម​។​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។​បើ​ជន​ណា​បំពាន​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ខណ្ឌ​សង្កាត់​សមាគម​ក្រុមហ៊ុន​ឯកជន​អង្គការក្រៅរដ្ឋាភិបាល​។​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ​៖១,​ហាម​ដាច់​ខាតៈ​មិនឱ្យ​មានការ​ដុត​ផាវ​កាំជ្រួច​ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​។​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង​។​

រាល់​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​២,​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា​មន្ទីរ​អង្គភាព​រោងចក្រ​សហគ្រាស​គេហដ្ឋាន​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​។​សេចក្តីថ្លៃថ្នូរ​និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប​ក្រដាសសែន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។​

​ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក​ឬ​ឆ្នាំងដី​ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ដុត​លើ​ចិញ្ចើមផ្លូវ​ឬ​ទ្រ​ង​ផ្លូវ​សាធារណៈ​។​៣,​ចាប់ពីពេលនេះ​តទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត​កុំឱ្យ​មានការ​នាំចូល​ផាវ​កាំជ្រួច​ជាតិ​ផ្ទះ​គ្រប់​ប្រភេទ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ​។​ត្រូវ​ពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​

៤,​គ្រប់​អង្គភាព​សាលាខណ្ឌ​និង​សង្កាត់​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ​និ​យោ​ជិ​កងកម្លាំង​ក្រោម​ឱវាទ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​៥,​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន​និង​វៀតណាម​ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ​ឱ្យបាន​ទូលំទូលាយ​។​
៦,​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​៧,​ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ​ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម​បាត់​សណ្តាប់ធ្នាប់​សន្តិសុខ​សុវត្ថិភាព​និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕វណ្ណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *