ព័ត៌មានសង្គម សុខាភិបាល

​ក្រសួងសុខាភិបាល​៖​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី​ចំនួន​២​នាក់​ទៀត​

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​មន្ត្រី​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​២​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​”​សហគមន៍ ២៨ វិច្ឆិកា​”​។​អ្នក​ទាំង​២​នាក់​ដែល​រកឃើញ​ឆ្លង​កូ​វីដ​-១៩​នេះ​មាន​៖

១,​ឈ្មោះ អ៊ី តារា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​លំនៅស្ថាន​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំ​ពង់ ខណ្ឌមានជ័យ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ ឈ្មោះ ញិ​ល សុខ​កូ​ឡា ដែល​ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះមុនីវង្ស​។​២,​ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូល​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង​៨៖៣០​នាទី​យប់ ដោយ​មិនមាន​ពាក់​ម៉ាស់​ការពារ​៕​វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *