Featured សន្តិសុខ

​បញ្ជូន​ស្ត្រីជាតិ​ថៃ​ម្នាក់​ទៅ​តុលាកា​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៣០​គីឡូក្រាម​

ខេត្តបាត់ដំបង​៖នៅថ្ងៃទី៧ខែធ្នូ្នឆ្នាំ២០២០នេះ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជូន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ទៅកាន់​តុលាការ​ជាមួយនិង​វត្ថុតាង​ជា​គ្រឿងញៀន​ចំនួន​៣០​គីឡូក្រាម​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានបញ្ជាក់​ឱ្យដឹងថា​៖​បន្ទាប់ពី​មានការ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ដឹកជញ្ជូន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ទឹកដី​ប្រទេស​កម្ពុជា​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​។​ជាមួយនិង​វត្ថុតាង​គ្រឿងញៀន​៣០​គីឡូក្រាម​ផងដែរ​នៅ​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០២០​កន្លងមកនេះ​។​

​មន្ត្រី​បានឱ្យដឹងថាៈ​ស្ត្រី​សង្ស័យ​មានឈ្មោះ ផាន់ ភុំ​រតនា​អាយុ ៣១​ឆ្នាំ​ជា​ជនជាតិ​ថៃ រស់នៅក្នុង​ឃុំ​ណង​ប៊ុន​ស្រុក​ប​រ៉ៃ​ខេត្ត​ត្រាត​ប្រទេស​ថៃ​កាន់​លិខិតឆ្លងដែន​លេខ​:AB៤២៧៤៣៧៣​។​ស្ត្រី​នេះ​ត្រូវ​សមត្ថកិច្ច​កម្លាំង​ជំនា​ញក​៥​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៥​ខែធ្នូ ឆ្នាំ​២០២០ ខណៈ​កំពុង​ឆ្លងដែន​ត្រង់ចំណុច​ភូមិធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។

​វត្ថុតាង​រឹបអូស​បាន​ក្នុងការ​បង្ក្រាប​រួមមាន​: គ្រឿងញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​សរុប​ចំនួន​: ៣០​ដុំ និង​មាន​ទម្ងន់​ចំនួន ២៩.៨៥៧,០២​ក្រាម​៕​សេះស​

rsc

Leave a Reply

Your email address will not be published. Required fields are marked *