សន្តិសុខ

​បុរស​ម្នាក់​ឡើង​បេះ​ស្លឹក​អំពិល​លក់​ចិញ្ចឹម​គ្រួសារ​ធ្លាក់​មក​ដី​រងរបួស​ធ្ងន់​

​ភ្នំពេញ​៖​បុរស​ម្នាក់​មាន​ជីវភាព​ក្រីក្រ​ដើរ​បេះ​បន្លែ​គ្រាន់​លក់បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ​។​តែ​ពេល​ឡើង​បេះ​ស្លឹក​អំពិល​ក៏​របូតដៃ​ធ្លាក់​ពីលើ​ចុង​អំពិល​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាក់​ចង្កេះ​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ត្រពាំង​សិលា​សង្កាត់​ពងទឹក​ខណ្ឌ​ដង្កោ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​។

​អ្នកភូមិ​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ឈ្មោះ​ទិន​សំអាង​អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​រងរបួស​បាក់​ចង្កេះ​។​មុន​កើតហេតុ​ជនរងគ្រោះ​ឡើង​បេះ​ស្លឹក​អំពិល​ទុក​លក់​របូតដៃ​ធ្លាក់​មកលើ​ដំបូល​សាលារៀន​ធ្លាយ​ក្បឿង​ធ្លាក់​ចុះមក​ដី​បណ្តាលឱ្យ​រងរបួស​។​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​កងពលតូច​លេខ​៧០​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *