សន្តិសុខ

​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​ម៉ូតូ​និង​កិន​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

ភ្នំពេញ​៖​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​ម៉ូតូ​និង​កិន​បុរស​ម្នាក់​បណ្តាលឱ្យ​ស្លាប់​ភ្លាម​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ស្តុ​ប​ចំការមន​ផ្លូវ​ព្រះ​ន​រោ​ត្ដម​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​ឆ្នាំ ២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​សព​ជនរងគ្រោះ​មានឈ្មោះ សុផាត ពិ​សិត ភេទ ប្រុស អាយុ​២៣ ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ពោធិ៍​តា​មុំ​ឃុំ​ស្វាយជ្រុំ​ស្រុក​មេសាង​ខេត្តស្វាយរៀង​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1E7799​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​ស​.​ហម​អាយុ​៣៦​ឆ្នាំ​មុខរបរ​បើកបរ​ស្រុកកំណើត​ភូមិ​អង់​ពក​ឃុំ​ម៉ឺន​ជ័យ​ស្រុក​រំដួល​ខេត្តស្វាយរៀង​។​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ម៉ាក​ហ៊ី​ណូ​ពាក់​ផ្លាកលេខ​ភ្នំពេញ​5A3109​របស់​ក្រុមហ៊ុន​កែ​អេង​ខន​គ្រី​ត​។​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​និង​ចាត់ការ​តាមច្បាប់​៕វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *