ព័ត៌មានអន្តរជាតិ

​អ្នក​ឆ្លង​កូ​វីដ​-១៩​ទូទាំង​ពិភពលោក​កើន​ដល់​ជាង​៦៧,៨​លាន​នាក់​ប្រទេស​បី​មាន​អ្នក​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​

​អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ចេញពី​គេហទំព័រ​អន្តរជាតិ Worldometer បានបង្ហាញ​ថាៈ​គិត​ត្រឹម​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០២០​នេះ​ចំនួន​ឆ្លង​ជំងឺ កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​៦៧.៨៩៣.៣៦១​ករណី​ហើយ​។

ក្នុងនោះ​មនុស្ស​សរុប ១.៥៤៩.៥១៦​នាក់​ស្លាប់​និង​ជាង​៤៦,៩​លាន​នាក់​បានជា​សះស្បើយ​ឡើងវិញ​។​តួលេខ​នេះ​បាន​បញ្ជាក់ថា ត្រឹមតែ​រយៈពេល​២៤​ម៉ោង ពិភពលោក​ទាំងមូលរ​ក​ឃើញ​អ្នក​ឆ្លង​សរុប ៤៩២,៧៥១​ករណី និង​មាន​មនុស្ស​ជិត ៨​ពាន់​នាក់​បាន​ស្លាប់​។​

​សូមបញ្ជាក់ថា​រហូតមក​ដល់ពេលនេះ​សហរដ្ឋអាមេរិក​ឈរ​នៅ​កំពូល​តារាង​នៃ​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​ដែល​គិត​ត្រឹម​ព្រឹក​នេះ​អាមេរិក​មាន​មនុស្ស​សរុប​១៥.១៥១.០១៨​បាន​ឆ្លង​,​ជាង​២៨​ម៉ឺន​នាក់​ស្លាប់​។ ដោយឡែក​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នេះ សហរដ្ឋអាមេរិក បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​សរុប ១៧៤.២៤៣​នាក់ និង​អ្នកជំងឺ​ជាង ១​ពាន់​នាក់ បាន​ស្លាប់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *