ព័ត៌មានអន្តរជាតិ

ប្រទេស​កូរ៉េខាងត្បូង​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩​នៅ​កើន​ដល់​៨.២៣៦​ករណី​និង​ស្លាប់​៧៦​នាក់​

ភ្នំពេញ​៖ យោងទៅតាម​ការផ្សាយ​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​បានឱ្យដឹងថា​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ​(KCDC)​បានឱ្យដឹងថា​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​ប្រទេស​កូរ៉េខាងត្បូង កើន​ដល់​៨.២៣៦​ករណី និង​ស្លាប់​៧៦​នាក់​។​

​ចំណែកឯ​អង្គការ​សុខភាព​ពិភពលោក ( WHO) បាន​បញ្ជាក់ដែរថា ត្រឹមតែ​មួយថ្ងៃ​កាលពី​ម្សិលមិញ មនុស្ស​ចំនួន ១០.៩៥៥​នាក់ បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី នេះ​នៅ​ទូទាំង​ពិភពលោក​ដោយ​មិន​គិត​ចំនួន​នៅ​ចិន ខណៈ​ស្ថានការណ៍​នៃ​ការរីក​រាលដាល គឺ​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​ហើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា ចំនួន​អ្នក​ឆ្លង​ទូទាំង​សកលលោក​ក្រៅពី​ចិន កើនឡើង​រហូតដល់ ៧២.៤៦៩​នាក់ ។​ប្រទេស​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​នាពេលនេះ​គឺ អ៊ីតាលី​មាន​អ្នក​ឆ្លង​ជាង ២៤.០០០​ករណី​, អ៊ីរ៉ង់​ជាង ១៣.០០០​ករណី​, កូរ៉េខាងត្បូង​ជាង ៨.០០០​ករណី និង​អេ​ស្ប៉ា​ញ​ជិត ៨.០០០​ករណី​។ ដោយឡែក​សហរដ្ឋអាមេរិក​,​អាល្លឺម៉ង់​,​បារាំង​,​និង​អង់គ្លេស​ក៏​កំពុង​បង្ហាញ​សញ្ញា​ឈានទៅរក​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ផងដែរ​។​

​បច្ចុប្បន្ននេះ​មនុស្ស​សរុប ១៥៣.៥១៧​នាក់​ហើយ​បាន​ឆ្លង កូ​វីដ​-១៩ នៅក្នុង​បណ្តា​ប្រទេស​ចំនួន ១៤៤ នៅ​ទូទាំង​ភពផែនដី ដែលមាន​ប្រទេស​ផ្លូវការ​ចំនួន ១៩៣ និង​ប្រជាជន​សរុប​ជាង ៧​ពាន់​លាន​នាក់​។​
​អង្គការ​សុខភាព​ពិភពលោក WHO បាន​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់គ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩​ឱ្យបាន​ខ្លាំងក្លា​ជាទីបំផុត​។​ខណៈ​អគ្គលេខាធិការ​UN​បាន​ប្រាប់​ឱ្យ​គ្រប់​ប្រទេស​ធ្វើសង្គ្រាម​ដើម្បី​កម្ចាត់ កូ​វីដ​-១៩ តែម្តង​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *