ព័ត៌មានសង្គម សន្តិសុខ

ប្រឹង​ស្ទូចសម្ភារ​លើស​ទម្ងន់​បណ្តាលឱ្យ​រថយន្តការដ្ឋានសំណង់​​មួយគ្រឿង​ក្រឡាប់​

​ព្រះសីហនុ​៖​រថយន្តស្ទូច​សម្ភារ​សំណង់​នៃ​ការដ្ឋាន​សំណង់​មួយកន្លែង​បាន​ក្រឡាប់​ផ្ងារជើង​និង​បាក់ដង​សន្ទូច​បោក​មកលើ​ដី​តែ​សំណាងល្អ​មិន​បង្កឱ្យមាន​មនុស្ស​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ​។​ករណីនេះ​កើតឡើង​នៅក្នុង​ភូមិ​២​សង្កាត់​លេខ​២​ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​១៦​ខែមីនា​ឆ្នាំ​២០២០​។​

មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​មាន​គ្រោះថ្នាក់​រថយន្តស្ទូច​មួយ​គ្រឿង​ពេល​ស្ទូច​សម្ភារ​សំណង់​បាន​ក្រឡាប់​និង​បាក់ដង​សន្ទូច​សង្កត់​ប៉ះ​ជាមួយ​យានយន្ត​មួយចំនួនទៀត​នៅ​ផ្លូវ​ចុះ​ពី​អប្សរា​ថតរូប​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​។​តែ​មិន​បង្ក​ឱ្យ​មនុស្ស​មាន​របួស​នោះទេ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​និង​យានយន្ត​ខ្ទេចខ្ទី​អស់​ស្ទើ​ទាំងស្រុង​។​

​ករណីនេះ​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ជាមួយនឹង​ការហាមឃាត់​មិនឱ្យ​ពលរដ្ឋ​ចូល​ទៅជិត​កន្លែង​នោះ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *