សន្តិសុខ

​ឃាត់​បុរស​ម្នាក់​បង្កអំពើហឹ​ង្សា​រ​ក្នុង​គ្រួសារ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

កំពង់ស្ពឺ​៖សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​មាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​។​

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ឌុល ធី​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ព្រីង​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ម្តាយ​ឈ្មោះ​មួង​វឿន​អាយុ​៥៨​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ឈ្មោះ​ឌុល​ធី​ណា​បាន​យក​កាំភ្លើង​ច្នៃ​ប្រភេទ​បាញ់​គ្រាប់កង់​គំរាម​រក​បាញ់​ម្តាយ​និង​បងប្រុស​តែ​មិនបាន​បាញ់​ទេ​ដោយសារ​ម្តាយ​និង​បងប្រុស​រត់គេចខ្លួន​ចេញពីផ្ទះ​។​

​ប្រភព​បាន​បន្តថា​ពេល​សមត្ថកិច្ច​ទៅដល់​ឈ្មោះ​មួង​វឿន​ជា​ម្តាយ​បាន​នាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង​ទៅ​គាស់​អាវុធ​ម៉ាក​AK.47​លេខ​មើល​មិន​ច្បា​ស់បង់​១​គ្រាប់​ចំនួន​៤​គ្រាប់​ពីក្រោយ​ផ្ទះ​របស់គាត់​ដែល​រូបគាត់​បាន​កប់​ទុក​តាំងពី​ប្តី​របស់គាត់​មាន​ប្រពន្ធចុង​។​តែងតែ​ឈ្លោះ​គ្នា​ជាមួយ​កូន​ញឹកញាប់​តែ​មិន​ចាំ​ឆ្នាំ​ដែល​គាត់​កប់​ទេ​ប្រគល់ជូន​សមត្ថកិច្ច​។​

ករណីនេះ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *