សន្តិសុខ

​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​បុរស​ម្នាក់​ស្រវឹងស្រា​និង​បែក​ថ្នាំ​បាន​ដុត​ម៉ូតូ​ឪពុក​ចោល​

​សៀមរាប​៖​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​កាលពី​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​បាន​ចាប់​វាយខ្នោះ​បុរស​ម្នាក់​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ​ដោយ​ដុតបំផ្លាញ​ម៉ូតូ​របស់​ឪពុក​ចោល​១​គ្រឿង​។​

​លោក​វរសេនីយ៍ឯក​ជា ហេង នាយការិយាល័យ​នគរបាល ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិ ជន​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ជន​ដែល​ឃាត់ខ្លួន​ឈ្មោះ​តិក​សួរ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ភ្នា​ជ័យ​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​។​

​លោក​បន្តថា​ជនរងគ្រោះ​ឈ្មោះ​តិក​សឿន​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ឪពុក​ស្ថិតនៅ​ភូមិ​ភ្ញា​ជ័យ​សង្កាត់​ស្វាយដង្គំ​។​ជនសង្ស័យ​ឈ្មោះ​តិក​សួរ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​បានធ្វើ​សកម្មភាព​ប្រើប្រាស់​សារធាតុ​ញៀន​និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​ដោយ​ដុតបំផ្លាញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វេ​វ​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ផ្លាកលេខ​សៀមរាប​១U០២៥៥​ឆាបឆេះ​ខូច​ទាំងស្រុង​។​ជននេះ​ពេល​ស្រវឹង​និង​ពេល​ប្រើប្រាស់​សារធាតុ​ញៀន​តែងតែ​រករឿង​អ្នកផ្ទះ​និង​ប្រើ​ហឹ​ង្សា​ជារឿយៗ​ដាក់​ឪពុក​ខ្លួន​។

​ក្រោយពី​សាកសួរ និង​ស្តាប់​ចម្លើយសារភាព ជន សង្ស័យ បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក្រោម​បទចោទប្រកាន់ ប្រព្រឹត្តិ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​៕​ស​.​សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *