ព័ត៌មានទេសចរណ៍ ព័ត៌មានអន្តរជាតិ

នាវា​ដឹក​ភ្ញៀវទេសចរ​បរទេស​ជាង​មួយ​ពាន់​នាក់​ចូល​ចត​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១.៨០៦​នាក់មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយថ្ងៃ​។

មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​កង​នាវិក​សរុប​៨២១​នាក់​មានដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​និង​បន្ត​ទៅកាន់​ប្រទេស​វៀតណាម​ទៀត​នៅវេលា​ម៉ោង​២១​យប់​ថ្ងៃ​ដដែល​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *