ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​កម្លាំងជំនាញចុះ​រឹបអូស​ឈើ​ជាច្រើន​ម៉ែត្រគូប​ដែល​ក្រុម​ឈ្មួញ​បម្រុង​លួច​ដឹក​ចេញ​

ខេត្តព្រះវិហារ​៖​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​ស្រុក​ឆែប​បាន​ចុះបង្ក្រាប​និង​រឹបអូស​ឈើ​ជាច្រើន​ម៉ែត្រគូប​ជាច្រើន​កន្លែង​ដែល​ក្រុម​ឈ្មួញ​បម្រុង​លួច​ដឹក​ចេញ​។​


​កាលពី​រសៀល​ថ្ងៃទី​១០​ខែធ្នូរ​ឆ្នាំ​២០២១​ដោយ​ទទួលបាន​នូវ​បទបញ្ជា​ពី​លោក​សុខសាន្ត​ដា​រ៉ា​អភិបាលស្រុក​ឆែប​,​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​,​នគរបាល​ប៉ុ​ស្ដ​រដ្ឋបាល​ឃុំ​ម្លូរ​ព្រៃ​១​រួម​និង​អាជ្ញាធរ​ភូមិ​ឃុំ​។​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​និង​រឹបអូស​ឈើ​ជាច្រើន​ម៉ែត្រគូប​ដែល​ក្រុម​ឈ្មួញ​សន្និធិ​ជាច្រើន​កន្លែង​ស្ថិតនៅ​ភូមិ​ពោធិ​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែ​ខេត្តព្រះវិហារ​។​


​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹងថា​៖​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​នេះ​ជា​ប្រភេទ​ឈើ​លេខ​១​ឈើ​ស្រឡៅ​ដែលមាន​មុខកាត់​ចាប់ពី​៨​ស​.​ម​គុណ​២០​ស​.​ម​បណ្តោយ​ចាប់ពី​៥​ម៉ែត្រ​ឡើងទៅ​មាន​ចំនួន​៧៧​សន្លឹក​ដែល​ស្មើរ​នឹង​៦.១៦០​ម៉ែត្រគូប​។​ក្នុងនោះ​មាន​ជា​ប្រភេទ​ឈើ​គ្រឿងផ្ទះ​។​បច្ចុប្បន្ន​ឈើ​ទាំងអស់នោះ​ត្រូវ​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ដើម្បី​ចងក្រង​សំណុំរឿង​ចាត់ការ​បន្ត​។

​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានបញ្ជាក់​ថា​ឈើ​ដែល​ក្រុម​ឈ្មួញ​សន្និធិ​ដោយ​គ្មាន​លិខិតអនុញាត​ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទាំង​ប៉ុន្មាន​ឬ​(​អញ្ញាតជន​)​។​បច្ចុប្បន្ន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​កំពុង​ធ្វើ​សេចក្តីប្រកាស​ជូនដំណឹង​ស្វែងរក​ម្ចាស់​ឈើ​ឱ្យចូល​ខ្លួន​ទៅ​ដោះស្រាយ​នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ជា​រៀងរាល់​ម៉ោង​ធ្វើការ​៕​វ៉ាន់ឌី​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *