សន្តិសុខ

នៅខេត្តកំពតមានភ្លើងឆេះព្រៃអស់ប្រមាណ៣០ហិកតា

កំពត៖ភ្លើងបានឆេះព្រៃលើទំហំផ្ទៃដីប្រមាណ៣០ហិកតាស្ថិតនៅភូមិរលួសឃុំបឹងទូកស្រុកទឹកឈូខេត្តកំពតកាលពីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២១។គ្រោះអគ្គិភ័យនេះស្នងការដ្ឋាននគរបាលខេត្តកំពតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងទូក,កម្លាំងប្រជាការពារឃុំបឹងទូក,និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននរគបាលស្រុកទឹកឈូ។

សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន៦រថយន្តហើយភ្លើងបានរលត់ទៅវិញជាស្ថាពរនៅរំលងអធ្រាត្រចូលថ្ងៃទី២០ខែមករា។ហេតុការណ៍នេះពុំមានបង្កឱ្យខូចខាតដល់ផលដំណាំប្រជាពលរដ្ឋឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ចំណែកមូលហេតុនៃការណ៍ឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *