សន្តិសុខ

​រថយន្តក្រុង​បុក​ម៉ូតូ​កង់​បី​បើក​ពេលឆ្លងផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​

ភ្នំពេញ​៖ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ និង​ម៉ូតូ​កង់​បី​ឥណ្ឌា បណ្តាលឱ្យ​អ្នកបើក​បរកង់​បី​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​តាម​បណ្តា​យ​ផ្លូវ សហព័ន្ធ​រុស្សី ត្រង់ចំណុច​វត្ត​ដំរី​ស សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់ រួច​ឱ្យ​ភាគី​ទាំងពីរ សម្រួល​គ្នា​នៅ​និង​កន្លែង ដោយ​ខាង​រថយន្តក្រុង​ព្រម​សង​សំណង​៧០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *