ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

សមត្ថកិច្ចចម្រុះថ្នាក់ជាតិរុករកឃើញឈើខុសច្បាប់ចំនួន៣៦ដុំនៅស្រុកសំបូរ

ក្រចេះ៖សមត្ថកិច្ចចម្រុះរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបធនធានធម្មជាតិ បានប្រទះឃើញឈើជាង៣០ដុំបន្ថែមទៀត នៅក្នុងព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ភូមិស្ពានក្ដារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា៖ឈើនេះដែលក្រុមឈ្មួញ រកស៊ីប្រចាំនៅក្នុងទឹកដីខេត្តក្រចេះ ហើយសុទ្ធសឹងតែ ដឹកចេញពីតំបន់ព្រៃអភិរក្សព្រៃឡង់ ជាប់ព្រំប្រទល់៤ខេត្តគ្រប់គ្រង និងការពារដោយមន្ត្រីបរិស្ថាន ។

មន្ត្រីបានបន្តថា៖ហេតុអ្វីបានក្រុមឈ្មួញនៅតែធ្វើសកម្មភាពបានដដែល ទាល់តែមានសមត្ថកិច្ចចម្រុះរបស់ថា្នក់ជាតិចុះមកទើបមានការបង្ក្រាប ទើបធ្វើឱ្យក្រុមឈ្មួញទាំងនោះរាំងស្ទះដឹកចេញមិនទាន់។

មន្ត្រីដដែលបានឱ្យដឹងទៀតថា៖ ក្រោយពីបង្ក្រាបនិងរឹបអូសគំនរឈើប្រភេទសុគ្រំឡាំងបួនជ្រុង ចំនួន៣៦ដុំនេះរួចមក សមត្ថកិច្ចបានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីប្រមូលដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីច្បាប់៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *