ព័ត៌មានសង្គម

តំបន់បណ្តោយព្រំដែនកម្ពុជា-ឡាវពង្រឹងត្រួតពិនិត្យការឆ្លងដែននៃពលរដ្ឋប្រទេសទាំង២

ព្រះវិហារ៖តំបន់ជាប់ព្រំដែនជាមួយប្រទេសឡាវ ក្នុងឃុំកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ២ស្រុកឆែប ខេត្តព្រះវិហារ អាជ្ញាធរខេត្ត បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចំពោះពង្រឹងការចេញចូលឆ្លងកាត់រវាងពលរដ្ឋនៃប្រទេសទាំង២។

លោក សុខសាន្តតារ៉ា អភិបាលស្រុកឆែបបានឱ្យ ដឹងនៅព្រឹកថ្ងៃទីទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែង២៤គីឡូម៉ែត្រ ស្របតាមទន្លេមេគង្គ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ស្រឡៅ២។ស្រុកឆែប ត្រូវបានដាក់កម្លាំងចម្រុះត្រួតពិនិត្យជាប្រចាំ ដែលការងារសំខាន់គឺពង្រឹងការត្រួតពិនិត្យមើលការឆ្លងដែននៃប្រជាពលរដ្ឋប្រទេសទាំង២ និងការឆ្លងដែនពលករផងដែរ។

លោក សុខសាន្តតារ៉ាបានបន្តថា៖ អនុវត្តន៍តាមបទបញ្ជានិងការណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាប្រចាំ។ ក្នុងទិសដៅលើកទឹកចិត្ត ដល់មន្ត្រីនិងកងកម្លាំងដែលកំពុងឈរជើងតាមគោលដៅនីមួយៗ ជាមួយនឹងការណែនាំបន្ថែមឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះការឆ្លងដែនរបស់ពលករ ៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *