ប្លែកៗ
មនុស្សម្នាក់ដេកស្រាតចំកណ្តាលវង់ មនុស្សជាង៣០នាក់ជុំវិញឱ្យពួកគេគូររូបខ្លួន។ ទីបញ្ចប់ រូបគំនូរ ដែលចេញមកពីការគូរទាំងអស់សុទ្ធតែខុសគ្នា ព្រោះតែអ្នកគូរទាំងឡាយអង្គុយមើលពីជ្រុងផ្សេងៗគ្នា។
ដូចគ្នានេះដែរមនុស្សទាំងឡាយនៅជុំវិញយើង ហើយដែលគេកំពុងមើលមករូបយើង ពួកគេប្រាកដជាវាយតម្លៃយើងផ្សេងៗគ្នាតាមតែអ្វីដែលពួកគេមើលឃើញ មិនគ្រប់ជ្រុងជ្រោយ។
ហេតុដូច្នេះចូរយើងកុំយកចិត្តទុកដាក់ចំពោះការវិនិច្ឆ័យរបស់ពួកគេ ។ បើមិនដូច្នោះទេយើងអាចនឹងឆ្កួតក៏ព្រោះតែការវាយតម្លៃរបស់ពួកគេ។ ចូររស់នៅជាបុគ្គលខ្លួនយើង ៕ ប្រភពហ្វេសប៊ុក