Featured ព័ត៌មានសង្គម សន្តិសុខ

ភ្លើងឆេះផ្ទះនិងឃ្លាំងបំផ្លាញសម្ភារជាច្រើននិងរបួសមនុស្ស៣នាក់(មានវីដេអូ)

ភ្នំពេញ៖ភ្លើងបង្កឡើងពីជាងផ្សាដំបូលបានធ្លាក់កម្ទេចធូបក៏ឆាបឆេះផ្ទះនិងឃ្លាំងបំផ្លាញសម្ភារអស់ជាច្រើននិងរបួសមនុស្ស៣នាក់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅផ្ទះលេខ ១១១A,B,C ផ្លូវលេខ១២២សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកកាលពីវម៉ោងជាង៩ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលឆេះទំហំ៨ម៉ែត្រគុណ៣០ម៉ែត្រនិងឃ្លាំងទំហំ១៣ម៉ែត្រគុណ៣០ម៉ែត្រនិងឆេះខូចខាតរថយន្ត Toyota RAIZE មួយគ្រឿង,ម៉ូតូ៤គ្រឿង,ម៉ូតូរ៉ឺម៉កមួយគ្រឿង, កង់១គ្រឿង និងសម្ភារប្រើប្រាស់អស់ទាំងស្រុង។

ភ្លើងបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរ មួយខ្នងទៀតនិងមានមនុស្សរងរបួស៣នាក់រហូតដល់ម៉ោងជាង១០ព្រឹកថ្ងៃដដែល អគ្គិភ័យនបានរលត់ទាំងស្រុង ។ក្នុងការជួយអន្តរាគមន៍នោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន១៩គ្រឿង ប្រើទឹកអស់ ៣៨រថយន្ត។ចំពោះទំហំនៃការខួចខាតសមត្ថកិច្ចកំពុងស្រាវជ្រាវនិងវាយតម្លៃទ្រព្យសម្បត្តិនិងសម្ភារទំាំងអស់នោះ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *