ព័ត៌មានសង្គម សន្តិសុខ

ចាប់ចិនតៃវ៉ាន់២នាក់ពាក់ព័ន្ធប្រើអាវុធនិងគ្រឿងញៀនខុសច្បាប់

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុបានចាប់ជនជាតិចិនតៃវ៉ាន់២នាក់ករណីប្រើប្រាស់អាវុធនិងគ្រឿងញៀនខុសច្បាប់ដោយដកហូតអាវុធខ្លី២ដើមនិងគ្រឿងញៀនមួយចំនួន។លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការចាប់ជនជាតិចិនតៃវ៉ាន់២នាក់នេះធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធច្រើនគ្រាប់ កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២២ នៅក្បែរអាគារក្រុមហ៊ុនមួយស្ថិតនៅ ភូមិ១សង្កាត់៣ក្រុងព្រះសីហនុ។បន្ទាប់ពីទទួលបានព័ត៌មានភ្លាមរយៈពេលជាង២ម៉ោង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តបានស្រាវជ្រាវឈានដល់ចាប់បានជនសង្ស័យ២នាក់ជាជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងមួយចំនួន។ក្នុងនោះ-អាវុធខ្លី២ដើមម៉ាក Glock 43 ពណ៌ខ្មៅលេខៈ BTMB677 -បង់២ គ្មានគ្រាប់និងម៉ាក Glock 19ពណ៌ប្រផេះលេខៈ AFPC642 -បង់២មាន១២គ្រាប់-គ្រាប់កាំភ្លើងប្រភេទ 9mm២៩គ្រាប់-ខ្នោះដៃ២គូ-ម្សៅក្រាម៣កញ្ចប់សង្ស័យជាសារធាតុញៀន-ជញ្ជីងផ្លឹង១គ្រឿង-សម្ភារផ្សេងៗមួយចំនួន។ចំពោះករណីនេះនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *